បុរស​ល្មោភកាម​ម្នាក់ ត្រូវ​នគរបាល​ឃាត់ខ្លួន ក្រោយ​បៀតបៀន​កេរ្ដិ៍ខ្មាស់​ក្មេងស្រី​អាយុ​១១​ឆ្នាំ នៅ​ស្ថាន​នី​យ៍​ទូរទស្សន៍ CTN

05-June-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ​៖ ស្ត្រី​ជា​ម្ដាយ​បាន​រត់​ទៅប្ដឹង កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​គីឡូ ម៉ែត្រ​លេខ​៦ ឲ្យ​ជួយ​ឃាត់ខ្លួន​បុរស​ល្មោភកាម​ម្នាក់​ភ្លាមៗ បន្ទាប់ពី​ជននេះ ដែលមាន​តណ្ហា​ក្រាស់​រូបនេះ បានធ្វើ​សកម្មភាព​បៀតបៀន​កេរ្ដិ៍ខ្មាស់ លើ​រូបរាងកាយ​កូនស្រី​របស់គាត់ មាន​វ័យ​ទើបតែ​១១​ឆ្នាំ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅវេលា​ម៉ោង​១២៖១៥​នាទី​រសៀល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ ២០១៦ នៅត្រង់ចំណុច​បន្ទប់ទឹក ក្នុង​បរិវេណ​ស្ថា​នី​ទូរទស្សន៍ CTN តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ក្រុម​៩ ភូមិ ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​

​នាយរង​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ លោក ម៉ៅ​ចាន់​ថុ​ន បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ ស្ត្រី​ជា​ម្ដាយ​រួមជាមួយ​កូនៗ បាន​នាំ គ្នា​មក​ទស្សនា​កម្មវិធី​មរតក​សំនៀង នៅក្នុង​ស្ថា​នី​ទូរទស្សន៍ CTN ខណៈនោះ​ជន​ត្រូវ​សង្ស័យ​បាន​ចូល​បន្ទប់ទឹក ដើម្បី​បទ​ជើង​តូច​រួច​ចេញមក​វិញ ស្របពេល​នឹង​ក្មេងស្រី​រងគ្រោះ​បាន ចូលមក​ដល់​ល្មម​និង​ក្នុង ស្ថានភាព​ស្ងប់ស្ងាត់​ល្អ ក៏​លួងលោម​ទាញ​ដៃ​ក្មេងរងគ្រោះ​ចូលក្នុង​បន្ទប់ទឹក ដើម្បី​ស្ទាបអង្អែល​សព្វ​រាងកាយ ដើម្បី​បំពេញ​កាមតណ្ហា​របស់ខ្លួន ទើប​បណ្ដាល​ឲ្យ​ក្មេងស្រី​រងគ្រោះ​ស្រែក ផ្អើល​និង​រត់​ចេញពី​បន្ទប់ទឹក ទៅរក​ម្ដាយ​ដើម្បី​ប្ដឹង​សមត្ថកិច្ច ឲ្យ​ឃាត់ខ្លួន​ជន​ល្មោភកាម​សួរនាំ​តែម្ដង ។​

​លោក ម៉ៅ ចាន់​ថុ​ន បាន​បញ្ជាក់ថា ក្រោយ​ឃាត់ខ្លួន​សួរនាំ​ជាច្រើន​ម៉ោង បុរស​ជា​ជន​ត្រូវ​ជាប់​សង្ស័យ​ល្មោភកាម​បាន​ឆ្លើយ​សារភាព ប្រាប់​សមត្ថកិច្ច​ថា រូបគេ​ពិតជា​បាន​ល្បួង​បៀតបៀន ស្ទាបអង្អែល​លើ​រូបរាងកាយ​របស់​ក្មេងស្រី​រងគ្រោះ នៅក្នុង​បន្ទប់ទឹក​ពិតប្រាកដ​មែន ខណៈដែល​កំពុង​ធ្វើ​សកម្មភាព​នោះ​ស្រាប់ តែ​ត្រូវ​ក្មេងស្រី​រងគ្រោះ​រត់គេច​ចេញ មក​ប្រាប់​ម្ដាយ​របស់​នាង​ភ្លាមៗ​ផងដែរ​។​
​លោក ម៉ៅ ចាន់​ថុ​ន បានបញ្ជាក់​ទៀតថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន ទាក់ទង​និង​អំពើ​ប្រទូស្ដ​កេរ្ដិ៍ខ្មាស លើ​ក្មេងស្រី​ឈ្មោះ ជា ផាន់​នី អាយុ​៣១​ឆ្នាំ មានមុខរ​បរជា កម្មករសំណង់ ស្នាក់នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ និង​មាន​ស្រុកកំណើត​នៅ ភូមិ​ព្រៃ​ជ្រៅ ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល​។​
​ចំណែក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ស​.​រ អាយុ​១១​ឆ្នាំ ស្នាក់នៅ​ជាមួយ​ម្ដាយ​ឈ្មោះ គី យ៉ា​ស់  អាយុ​៣៤​ឆ្នាំ ជា​ខ្មែរឥស្លាម មានមុខ​រប​ធ្វើ​ចំការ ស្នាក់​នៅផ្ទះ​លេខ​២៨៨ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សិ​កែវ រាជធានី​ភ្នំពេញ ។​
​លោក ម៉ៅ ចាន់​ថុ​ន បានបញ្ជាក់​បន្ថែមថា បច្ចុប្បន្ន​បុរស​ត្រូវ​ជាប់​សង្ស័យ​បាននិងកំពុង​ឃុំខ្លួន ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី របស់​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

ចំនួនអ្នកទស្សនា

    20560167

  • ថ្ងៃនេះ2561
  • ម្សិលមិញ14181
  • សប្តាហ៍នេះ2561
  • ខែនេះ117711
  • ឆ្នាំនេះ117711
  • សរុប20560167