ចោរលួច​អាគុយ​បង្គោល​អង់​តែ​ន​ស្មា​ត​៣​នាក់ ចាប់បាន​ម្នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

06-June-2016 | ដោយ មែន កំសត់


​ខេត្តកណ្តាល ៖ ចោរលួច​អាគុយ​បង្គោល​អង់​តែ​ន​ទូរ​សព្ទ័​ស្មា​ត​៣​នាក់ ត្រូវ​តំណាង​ក្រុមហ៊ុន​និង​ម្ចាស់​ដី​ព័ទ្ធ​ចាប់បាន​ម្នាក់​ប្រគល់​ឲ្យ សមត្ថកិច្ច​ចាត់ការ​តាមផ្លូវ​ច្បាប់ កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល ។ ជ​នស​ង្ស​យ័​ដែល​តំណាង​ក្រុមហ៊ុន​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នោះ ឈ្មោះ ម៉ី ឌុយ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកឡាន​ឲ្យ​ក្រុមហ៊ុន​CHOICE ស្នាក់នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ​យ័ រាជធានី​ភ្នំពេញ​។​

​រីឯ​បក្ខពួក​២​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់​គេចខ្លួនបាត់​។ ចំណែក​ភាគី​តំណាង​ឲ្យ​ក្រុមហ៊ុន​មាន​២​នាក់​១.​ឈ្មោះ សេង វិចិត្រ ភេទ ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣​បេ ផ្លូវលំ ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​វិស្វករ​អគ្គិសនី តំណាង​ក្រុមហ៊ុន​អ៊ី​ដ​ត​កូ​។ ២.​ឈ្មោះ ពាង រ៉ា​ឌី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៧ ផ្លូវ​២៥៥ ភូមិ​៨​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​វិស្វករ​អគ្គិសនី​តំណាង​ក្រុមហ៊ុន​ស្មា​ត​អាស៊ី​តា​។ ក្រោយពី​ធ្វើការ​ឃាត់ខ្លួន សមត្ថកិច្ច​រឹបអូស​បាន​វត្ថុតាង​អាគុយ​ម៉ាក​Shoto ចំនួន​8​គ្រឿង នៅក្នុង​រថយន្ត​ម៉ាក​ហាយ​លែ​ន​ឌឺ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-0553 មួយគ្រឿង​ដែលជា​មធ្យោបាយ​សម្រាប់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។ ជ​នស​ង្ស​យ័ និង​វត្ថុតាង​ត្រូវ​ប្រគល់ជូន​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ​ចាត់​តាម នីតិវិធី​ច្បាប់​៕

ចំនួនអ្នកទស្សនា

    20560007

  • ថ្ងៃនេះ2401
  • ម្សិលមិញ14181
  • សប្តាហ៍នេះ2401
  • ខែនេះ117551
  • ឆ្នាំនេះ117551
  • សរុប20560007