ភ្នំពេញ៖នៅវេលាម៉ោង១៦និង២០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦នេះ ចំនុចមុខក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំកាមន កំលាំងអ-ហខណ្ឌបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពឆក់កាបូបមិនបានសំរេច នៅចំនុចផ្លូវ៩៥ កែង៤៣៦ សង្កាត់បឹងត្របែក ខណ្ឌចំកាមន ។ ជនរងគ្រោះឈ្មោះ អុឹម ស្រីមុំ ភេទស្រី អាយុ ២៩ឆ្នាំ មន្ត្រីរាជការក្រសួងទំនាក់ទំនងរដ្ឋសភា ស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌខំកាមន រងរបួសដៃនិងជើង និងមិនមានបាត់បងអ្វីទេ ។ ជនសង្ស័យឈ្មោះ ទេព ឧត្តមបណ្ឌិត ភេទប្រុស ២៤ឆ្នាំ និស្សិតឆ្នាំទី២ ស្នាក់នៅផ្ទះលេខ៤១Eoz សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជិះម៉ូតូធំ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 1BP-0960 ។
រឿងហេតុ:មុនពេលកើតហេតុជនរងគ្រោះបានដើរចេញពីផ្សារបឹងត្របែកម្នាក់ឯងក្នុងបំណងត្រឡប់ទៅផ្ទះវិញ តែពេលមកដល់ចំនុចផ្លូវ៤៣៦កែង៩៥ ក៏មានជនសង្ស័យជិះម៉ូតូម្នាក់ឯងមកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះរួចជិះគេចខ្លួនមកដល់ចំនុចមុខក្រសួងដែនដីនិងសំណង់ ក៏វាក់អើនិងរថយន្តបណ្តាលអោយដួលម៉ូតូបន្ទាប់មកប្រជាពលរដ្ឋនៅក្បែរនោះស្រែកថាចោរៗ ទើបកំលាំងជំនាញស៊ីវិលអហខណ្ឌនៅក្បែរនោះបានមកអន្តរាគមន៏ឃាត់ខ្លលួនជនល្មើសនិងដកហូតកាបូបរបស់ជនរងគ្រោះដែលវាបោះចោលនៅក្បែរនោះត្រឡប់មកវិញ ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងឃាត់នៅអហខណ្ឌចំណែកកាបូបប្រគល់អោយជនរងគ្រោះវិញ និងសុំកាអនុញ្ញាតិពីឯកឧត្តមមេបញ្ជាការបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ៕