ទុក្ខ​ស្រី ប្តី​កាន់​លុយ​ប្តី ប្រចណ្ឌ​ខ្លាំង​ក្តោប​ក្តាប់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ប្រពន្ធ​សម្រេច​ស្លាប់​ដោយ​ចង​.​ក​

06-June-2016 | ដោយ មែន កំសត់


​ខេត្តក្រចេះ ៖ ស្ត្រី​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​កំណត់ថា បាន​ស្លាប់​ដោយសារ​ការធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង ហើយក៏​ត្រូវ​អ្នកភូមិ​សន្និដ្ឋាន​ទៀតថា មូលហេតុ​ដោយសារតែ​នាង​ពិបាក និង​រស់នៅ​ជាមួយ​បុរស​ជា​ប្តី ដែល​ពោរពេញ​ទៅដោយ​ភ្លើង​ប្រចណ្ឌ​ខ្លាំង និង​តូចចិត្ត​ព្រោះតែ​ប្តី ជា​អ្នក​ក្តោប​ក្តាប់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​គ្រប់បែបយ៉ាង​ទាំងអស់ ។​

​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​ឱ្យដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ​នួន សុដាវី អាយុ​២៦​ឆ្នាំ ត្រូវ​សាច់ញាតិ​ប្រទះឃើញ​ស្លាប់​ដោយ​យក​ក្រ​ម៉ា​ចង​.​កនៅ​បន្ទប់ទឹក ក្នុងផ្ទះ ស្ថិតក្នុង​ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ កាលពី​យប់​ថ្ងៃទី​៣ មិថុនា ។​
​បើតាម​ការបញ្ជាក់​ពី​បុរស​ជា​ប្តី​ឈ្មោះ​បេ ទ្រី អាយុ​៥២​ឆ្នាំ ឱ្យដឹងថា ក្រោយពី​មាន​ជម្លោះ​ពាក្យសម្តី​ក្នុង​គ្រួសារ ប្រពន្ធ​គាត់​បាន​ប្រមូល​ខោអាវ​ទៅ​បោកគក់​ក្នុង​បន្ទប់ទឹក និង​ចាក់​គន្លឹះទ្វារ​ជាប់ ។  រយៈពេល​មួយ​ម៉ោង គាត់​ដើរទៅ​ងូតទឹក ស្រាប់តែ​ប្រទះឃើញ​ប្រពន្ធ​ស្លាប់​ដោយ​ចង​.​ក​បាត់ទៅហើយ ។​
​ជុំវិញ​ការសម្រេចចិត្ត​ធ្វើអត្តឃាត​របស់​ស្ត្រី​រងគ្រោះ ត្រូវ​អ្នកភូមិ​លើកឡើងថា ដោយសារតែ​នាង​ពិបាក​រស់នៅ​ជាមួយ​ប្តី ដែល​តែងតែ​ប្រចណ្ឌ រករឿង​នាង ព្រោះ​ប្រពន្ធ​មាន​វ័យក្មេង​ជាង​។ កន្លងមក ក៏​ធ្លាប់​មានរឿង​ឈ្លោះប្រកែក​គ្នា​ខ្លាំង​ដែរ ធ្វើឱ្យ​ស្ត្រី​ជា​ប្រពន្ធ​សម្រេចចិត្ត​វេច​បង្វិច​ទៅ​រស់នៅ​ជាមួយ ឪពុកម្តាយ​អស់​មួយរយៈ ដោយសារតែ​ទ្រាំ​មិនបាន ពី​ការ​រករឿង​ពី​ប្តី​ខ្លាំងពេក ។​
​ប្រភព​បន្តថា មិន​ត្រឹមតែ​ផ្ទុះ​ភ្លើង​ប្រចណ្ឌ​ខ្លាំង​នោះទេ ស្ត្រី​រងគ្រោះ​តែងតែ​និយាយប្រាប់​គេឯង​ថា «​នាង​ខ្មាស់​គេ ដោយសារ​គ្មាន​លុយ​នៅជាប់​ខ្លួន ព្រោះតែ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ត្រូវ​ប្តី​នាង​ជា​អ្នក​ក្តោប​ក្តាប់ សូម្បីតែ​ទៅ​ទិញ​ម្ហួ​ប​នៅ​ផ្សារ​» ។ ដូច​ទៅនឹង​អ្វីដែល​បាន​បង្ហើប​ប្រាប់​នេះ ទើប​អ្នកភូមិ​សន្និដ្ឋានថា ការសម្លាប់​ខ្លួន​របស់​ស្ត្រី​រងគ្រោះ​ចោល​កូន​២​នាក់ ដោយសា​តែ​នាង​ពិបាក​រស់នៅ​ជាមួយ​ប្តី​នោះឯង ។​

ចំនួនអ្នកទស្សនា

    20560327

  • ថ្ងៃនេះ2721
  • ម្សិលមិញ14181
  • សប្តាហ៍នេះ2721
  • ខែនេះ117871
  • ឆ្នាំនេះ117871
  • សរុប20560327