ស្ដ្រីម្នាក់​បាន​រង​ការចោទប្រកាន់ថា ចូល​ទិញ​គ្រឿងអលង្ការ​ក្រ​ឡៃ​តែ​បាន​បន្លំ​លួច​

06-June-2016 | ដោយ មែន កំសត់



​ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​រង​ការចោទប្រកាន់ថា ចូល​ទិញ​គ្រឿងអលង្ការ​ក្រ​ឡៃ​តែ​បាន​បន្លំ​លួច ដែល​ហេតុការណ៍​នេះ បង្ក​ការភ្ញាក់ផ្អើល​នៅ​ផ្សារ​រ៉ា​ថ្មី ដោយ​ស្ត្រី​សង្ស័យ​ត្រូវ​ឃាត់ខ្លួន​បាន កាលពី​ល្ងាច​ថ្ងៃទី​០៥ មិថុនា ២០១៦ ស្ថិតនៅ​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​
​ស្ត្រី​សង្ស័យ​ខាងលើ​ឈ្មោះ​ឈួន ពៅ អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​វៀន ឃុំ​គោកចក ស្រុក​អង្គរធំ ខេត្តសៀមរាប ។​ចំណែក​ស្ត្រី​ឈ្មោះ​ឈូក ស្រីមុំ អាយុ​៣១​ឆ្នាំ ជា​អាជីវករ​អ្នកលក់​គ្រឿង​ក្រ​ឡៃ និង​អ៊ុតសក់ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ។​

​ប្រភព​បន្តថា មុនពេល​កើតហេតុ ស្ត្រី​សង្ស័យ​ធ្វើជា​ចូល​រក​ទិញ​គ្រឿងអលង្ការ តែ​បន្លំ​លួចបាន​ក្រវិល​៤-៥​គូ ជា​របស់​មាន​តម្លៃថោក​ត្រឹមតែ​១​គូ ១​ម៉ឺន​រៀល ឬ​ជាង​១​ម៉ឺន​រៀល​តែប៉ុណ្ណោះ​។ ក្នុង​សកម្មភាព​របស់​ស្ត្រី​សង្ស័យ មក​ធ្វើជា​មករក​ទិញ​គ្រឿងអលង្ការ តែ​នាង​ម្តង​សួរ​ទិញ​នេះ ម្តង​សួរ​ទិញ​នោះ ។ ទីបំផុត ម្ចាស់​ក៏​ដើរចូល​ក្នុង​បន្ទប់​មួយ​ភ្លែត ចេញមក​វិញ ស្រាប់តែ​បាត់​គ្រឿង​អស់​មួយចំនួន​។ ម្ចាស់​គ្រឿង ក៏បាន​សួរនាំ​ស្ត្រីជន​សង្ស័យ​នោះ តែ​បែរជា​ឡាំប៉ា​ស្រាត​ខោអាវ​នៅតែ​ខ្លួន​ននលគក ដោយ​បដិសេធន៍​ថា មិនបាន​លួច​អ្វី​ទេ ។ តែមាន​អ្នកឃើញ​ស្ត្រី​សង្ស័យ​នោះ បាន​លាក់​ក្នុង​ដៃ​ពេល​ចាប់​ឆែក​ក៏​ឃើញ ទើប​មក​រាយការណ៍​ជូន​អាជ្ញាធរ​ចាប់​ឃាត់​ជនសង្ស័យ​ប្រគល់ឱ្យ សមត្ថកិច្ច​តែម្តង​។​

​បើតាម​ប្រភពពី​នគរបាល​ប៉ោយប៉ែត​ប្រាប់ នៅ​ព្រឹក​ថ្ងៃទី​០៦ មិថុនា នេះ​ថា ជនសង្ស័យ​បាន​សារភាពថា គេ​ពិតជា​បាន​បន្លំ​លួច​គ្រឿង​កាឡៃ​នោះ​ពិតប្រាកដ​មែន​។ តែ​យ៉ាងណាក៏ដោយ សមត្ថកិច្ច​ប្រាប់ថា ជនសង្ស័យ​ត្រូវបាន​ដោះលែង​វិញ​ហើយ​ក្រោយ​ការអប់រំ​តាម​សំណូមពរ​របស់ ស្ត្រី​ជា​អាជីវករ ៕​

ចំនួនអ្នកទស្សនា

    20561367

  • ថ្ងៃនេះ3761
  • ម្សិលមិញ14181
  • សប្តាហ៍នេះ3761
  • ខែនេះ118911
  • ឆ្នាំនេះ118911
  • សរុប20561367