វៀតណាម​ចំនួន​៩​នាក់ ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន ខណៈ​ពួកគេ​កំពុង​ក្នុងព្រៃ ដើម្បី​បេះ​ផ្កាអ័រគីដេ​

06-June-2016 | ដោយ មែន កំសត់


​ខេត្តមណ្ឌលគិរី ៖ វៀតណាម​ចំនួន​៩​នាក់ ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន ខណៈ​ពួកគេ​កំពុង​ក្នុងព្រៃ ដើម្បី​បេះ​ផ្កាអ័រគីដេ​នៅ​ចំណុច​ភ្នំ​ក្តុក ក្នុងភូមិ​ទូល ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា កាលពី​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃទី​៥ មិថុនា ២០១៦ រួច​បញ្ជូនមក​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​៦ មិថុនា នេះ ។​
​ប្រភព​ឱ្យដឹងថា ក្រោយពី​កម្លាំង​នគរបាល​ឃុំ​មេ​ម៉​ង់ ទទួលបាន​ព័ត៌មាន​នៅ​ចំណុច​ភ្នំ​ក្តុក មាន​មនុស្ស​មួយក្រុម​កំពុង​បោះតង់​ក្នុងព្រៃ​ដើម្បី​រក​បេះ​ផ្ការ អ័​រ​គី​ដេរ ។ បន្ទាប់ពី​មាន​បទញ្ជា​ពី​លោក​អធិការ​ស្រុក​នគរបាល​ប៉ុស្តិ៍​ប្រជា​ការពារ និង​មន្ត្រី​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច បាន​ចុះទៅ​ដល់ទី​តាំង​ខាងលើ ក៏​ប្រទះឃើញ​ជនជាតិ​វៀតណាម​ចំនួន​៩​នាក់ ក្នុងនោះ​ស្រី​២ ។​

​វៀតណាម​ទាំង​៩​នាក់ ១-​ឈ្មោះ​ធី ម៉ៅ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ២-​ឈ្មោះ​ធី ភាព ភេទ​ស្រី អាយុ​២៦​ឆ្នាំ ៣-​ឈ្មោះ​លីម ពុធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ៤-​ឈ្មោះ​លីម រ៉ុ​ម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ៥-​លីម សឿន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៦-​ឈ្មោះ​លីម ចិត្ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ៧-​ឈ្មោះ​លីម រ៉ា​រ៉ុ​ម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ៨-​ឈ្មោះ​លីម បេ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​៩-​ឈ្មោះ​លីម ភាព​ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទាំង​៩​នាក់​នេះ ជា​កសិករ មាន​ទីលំនៅ​ភូមិ​ឡុ​ក​ហឹ​ង ឃុំ​ឡុ​ក​និ​ញ ស្រុក​ឡុ​ក​និ​ញ ខេត្ត​ប៊ិ​ញ​ភ្វឿ​ក​។​

​ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​មេ​ម៉​ង់​បានដឹងថា ក្រុម​ជនជាតិ​វៀតណាម​នោះបាន​ឆ្លើយថា ពួកគេ​ចូលមក​ទឹកដី​កម្ពុជា តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ (​ច្រក​វ៉ា​លឺ​) ស្ថិតនៅ​ស្រុក​ស្នូល ខេត្តក្រចេះ និង​បាន​បន្ត​មក​ចូល​មកដល់​ទឹកដី​ខេត្តមណ្ឌលគិរី​៤​ថ្ងៃ​មកហើយ ។ ដោយ​ពួកគេ​សួរ​អ្នកភូមិ​ថា កន្លែង​ណា​សម្បូរ​ផ្ការ​អ័​រ​គី​ដេ នៅពេល​មាន​អ្នក​ប្រាប់ថា នៅ​ព្រៃ​ឃុំ​មេ​ម៉​ង់​សម្បូរ ពួកគេ​បានធ្វើ​ដំណើរ​ទៅ​ទីនោះ​តែម្តង ។ បន្ទាប់ពី​ស្នាក់នៅ​ក្នុងព្រៃ​អស់​រយៈពេល​៤​ថ្ងៃនេះ ពួកគេ​បាន​ប្រមូល​ដើម​ផ្ការ​អ័​រ​គី​ដេ ក្នុង​ម្នាក់ៗ​បាន​ចំនួន​ប្រមាន​១០​ទៅ ២០​គីឡូក្រាម និង​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ដោយ​ម៉ូតូ​ចំនួន​៥​គ្រឿង​។​
​ក្រោយ​ឃាត់ខ្លួន មក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ម៉េ​ម៉​ង​រួម ជនជាតិ​វៀតណាម​ទាំង​៩​នាក់ ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ។ តែ​ទោះជា​យ៉ាងណា គេ​នៅ​មិនទាន់​ដឹក​ថា ការិយាល័យ​ជំនាញ​អន្តោ​ប្រវេ​ស​ន៏៍ នឹង​ចាត់វិធានការ​បែបណា ចំពោះ​សកម្មភាព​ខុសច្បាប់​រប​ស់ជន​ជាតិ​វៀតណាម​ទាំង​៩​នាក់​នោះទេ ព្រោះ​លោក​ឧ​ត្ត​ម​សេនី​យ៏៍​ត្រី ទៀង សៅ​រ័ត្ន ស្នងការរង​ទទួលបន្ទុក​អន្តោប្រវេសន៍​កោះសន្តិភាព មិនអាច​សុំ​ការបំភ្លឺ​បានទេ កាលពី​ព្រឹក​ថ្ងៃទី​៦ មិថុនា ព្រោះ​ទូរស័ព្ទ​របស់លោក​មិនអាច​ទាក់ទង​បាន​។​

​មហាជន​ដែល​បានដឹង​រឿង​ខាងលើ បាន​ចោទ​ជា​សំនួ​រថា ហេតុអ្វី​បានជា​វៀតណាម​ទាំង​៩​នាក់ អាច​មកដល់​ក្នុងព្រៃ​ក្នុង​ឃុំ​មេ​ម៉​ង់​ដើម្បី​បេះ​ផ្កាអ័រគីដេ ច្បាស់​ម្ល៉េះ​? សូម្បី​អ្នក​ស្រុកភូមិ​ស្ទើរតែ​មិនដឹងថា នៅក្នុង​ព្រៃ​នោះ មាន​ដើម​ផ្កា​នេះ​ផង ។ ម្យ៉ាង​ពួកគេ បាន​ចូលមក​ដី​កម្ពុជា​តាម​ច្រក​ស្រុក​ស្នូល ខេត្តក្រចេះ ដែលមាន​ចម្ងាយ​ប្រមាណ​ជិត​២០០​គីឡូម៉ែត្រ​ពី​ខេត្តមណ្ឌលគិរី តើ​មក​តាម​អ្នកណា​? អ្នកណា​ឱ្យចូល​មក​?៕

ចំនួនអ្នកទស្សនា

    20561607

  • ថ្ងៃនេះ4001
  • ម្សិលមិញ14181
  • សប្តាហ៍នេះ4001
  • ខែនេះ119151
  • ឆ្នាំនេះ119151
  • សរុប20561607