អាណិត​ណាស់ ! កំពុង​ទាត់​បាល់​ត្រូវ​រន្ទះបាញ់​ស្លាប់​

06-June-2016 | ដោយ មែន កំសត់


​ខេត្តសៀមរាប ៖ ក្មេងប្រុស​អាយុ​១៦​ឆ្នាំ​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាមៗ​ពេល​លេង បាល់ទាត់​ជាមួយ​មិត្តភក្តិ​នៅ​កណ្ដាល​វាលស្រែ​ខណៈ​មេឃ​កំពុង​ភ្លៀង​បង្ក​ឱ្យ មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ដែល​នៅ​ជិត​នោះ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី​រសៀល ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​វាលស្រែ​មួយ​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។​
​មន្ត្រី​មូលដ្ឋាន​ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បានឱ្យដឹងថា បន្ទាប់ពី​មាន​ពលរដ្ឋ​បាន​រាយការណ៍​មក​ថា មាន​ករណី​ក្មេងប្រុស​ម្នាក់​ក្នុងចំណោម​មិត្តភក្តិ​ជាច្រើន​នាក់​ត្រូវ រន្ទះបាញ់​ស្លាប់​ពេល​កំពុង​លេង​បាល់ទាត់​នៅ​វាលស្រែ ខណៈ​មេឃ​កំពុង​ភ្លៀង​លាយឡំ​និង​រន្ទះ ។ ភ្លាមៗ​នោះ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែង​កើត ក៏​ឃើញ​ក្មេងប្រុស​រងគ្រោះ​ដេកស្លាប់​ពិតប្រាកដ​មែន ។​

​លោក​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ ម៉ាក់ ហាត់​ដាវី អាយុ​១៦​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ តាម​ការពិនិត្យ​សាកសព ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​ពិតប្រាកដ​មែន ។​​បច្ចុប្បន្ន កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​សាលា​កំរើក បានប្រគល់​សព​ក្មេងប្រុស​រងគ្រោះ​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម ប្រពៃណី ៕

ចំនួនអ្នកទស្សនា

    20563907

  • ថ្ងៃនេះ6301
  • ម្សិលមិញ14181
  • សប្តាហ៍នេះ6301
  • ខែនេះ121451
  • ឆ្នាំនេះ121451
  • សរុប20563907