ខឹង​ប្ដី​ដើរលេង យប់​ជ្រៅ​ពេក​ឈ្លោះ​គ្នា​ចាក់​ប្ដី​ចំ​មួយ​កាំបិត​ត្រង់​ដោះ​ខាងឆ្វេង

08-June-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវបាន​ប្រពន្ធ​របស់​ខ្លូន ចាក់​ចំ​មួយ​កាំបិត​ត្រង់​ដោះ​ខាងឆ្វេង បណ្តាល​ឲ្យ​បាញ់​ឈាម ដូច​អារ​កមាន់​រងរបួស​ធ្ងន់ ក្រោយ​កើត​ជម្លោះ នៅក្នុង​គ្រួសារ នា​យប់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់ ថា ជនរងគ្រោះ​ឈ្មោះ ច្រេ​ង សុភា អាយុ​៣៦​ឆ្នាំ រីឯ​ប្រពន្ធ​មិនទាន់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​បាន​រត់​គេចខ្លួនបាត់ ហើយ​ប្តី​ត្រូវបាន​ក្រុម​៧១១ របស់​កងពល​លេខ​៧០ ចុះទៅ​ជួយ​អន្តរាគមន៍ ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។​

​បើតាម​សមត្ថកិច្ច មុនពេល​កើតហេតុ ជនរងគ្រោះ​ជា​អ្នករត់ម៉ូតូឌុប ហើយ​រាល់ដង​តែងតែ​ចូល​ផ្ទះ នៅ​យប់​ជ្រៅ តែ​ថ្ងៃនេះ​ចូល​ផ្ទះ​ពី​ក្បាល​ព្រលប់ ស្រាប់តែ​មកដល់​ផ្ទះ​មិនឃើញ​មាន​បាយ​សម្ល ទើប​នាំ​ឲ្យ​កើត​ជម្លោះ រហូត​វាយតប់​គ្នា​។ ពេល​កំពុង​ឈ្លោះប្រកែក​គ្នា និង​វាយ​គ្នា​នោះ ស្រាប់​ប្រពន្ធ បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ចំ​ដោះ ប្តី​ខាងឆ្វេង បណ្តាល​ហូរឈាម យ៉ាងខ្លាំង​តែម្តង​៕

ចំនួនអ្នកទស្សនា

    20561587

  • ថ្ងៃនេះ3981
  • ម្សិលមិញ14181
  • សប្តាហ៍នេះ3981
  • ខែនេះ119131
  • ឆ្នាំនេះ119131
  • សរុប20561587