រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យថាជាចោរពេលគេមើលកាមេរ៉ាសុវត្ថិភាពឃើញឡើងលើ ផ្ទះគេដើរចុះឡើងគួរឲ្យយសង្ស័យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ល្ងាច ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះលេខ១៤៩G ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ តាមប្រភពព័ត៌មានពីអ្នកចាប់ជនសង្ស័យសុំមិនបញ្ចេញឈ្មោះបានឲ្យដឹង ថា មុនពេលកើតហេតុគេឃើញមានមនុស្សបួនប្រាំនាក់បានកំពុងតែដេញបុរស ជាជនសង្ស័យ តែគេបានប្រាប់ថាបានបាត់ម្ដុំផ្ទះខាងលើលុះមកដល់ជិតម៉ោង កើតហេតុស្រាប់តែឃើញបុរសខាងលើតាមកាមេរ៉ាសុវត្ថិភាពនៅលើផ្ទះ កើតហេតុខាងលើកំពុងដើរលឹបលបនៅលើផ្ទះនោះ ។
តែមិនទាន់បានធ្វើសកម្មភាពលួចអ្វីនោះទេហើយក្រោយមកអ្នកជួល ផ្ទះ និងម្ចាស់ផ្ទះខាងលើក៏បានឡើងទៅចាប់បុរសដែលជាជនសង្ស័យនោះចុះមក ក្រោម ហើយពេលនោះក៏ភ្ញាក់ផ្អើលដល់អ្នកដែលកំពុងតែតាមមកពីក្រោយនោះមក ឃើញជនសង្ស័យដែលត្រូវគេចាប់បាននៅផ្ទះខាងលើ ក៏នាំគ្នាវាយជនសង្ស័យ ហើយចោទថាចោរៗបម្រុងលួចទ្រព្យសម្បត្តិរបស់គេ ពេលប្រជាពលរដ្ឋឮដូចនេះក៏នាំគ្នាព្រួតវាយជនសង្ស័យរហូតទ្រមខ្លួន ទើបទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ចុះមកកាន់កន្លែងកើតហេតុនាំខ្លួនជនសង្ស័យខាងលើយកទៅសួរនាំនៅ ប៉ុស្ដិ៍នគរបាល ទួលសង្កែ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ សំណាង អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្ដុំភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។ ក្រោយពេលកើតហតុជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌឫស្សីកែវរងចាំតុលាការ ចាត់ការទៅតាមនីតិវិធី ៕