កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ បំបែកសំបុក​គ្រឿងញៀន ឃាត់ខ្លួន​៦​នាក់ ដកហូត​ថ្នាំ​២​កញ្ចប់

08-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ តាម​របាយការណ៍​ដែល ទទួលបាន​ពី​លោក ម៉ៅ ចាន់​ថុ​ន នាយរង​ផ្នែក​នគរបាល​ទទួល​ផែន​យុត្តិធម៌ ខណ្ឌឫស្សីកែវ នៅ​រសៀល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ថា កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ បង្ក្រាប​បំបែក សំបុក​គ្រឿងញៀន​មួយកន្លែង ដោយ​ឃាត់ខ្លួន​យុវជន​ត្រូវ សង្ស័យ​រក្សាទុក​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៦​នាក់​និង​រក ឃើញ​ដកហូត​ថ្នាំញៀន​ចំនួន​២​កញ្ចប់ រួមទាំង​ឧបករណ៍ប្រើប្រាស់​មួយចំនួន នៅក្នុង​បន្ទប់​ជួល ផ្លូវ​រថភ្លើង ស្ថិតក្នុង​ក្រុម​៩ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

​លោក ម៉ៅ ចាន់​ថុ​ន បាន​បញ្ជាក់ថា ពិតជា​មាន​ផល​លំបាក​យ៉ាងខ្លាំង​ក្នុងការ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ ព្រោះ​ហេតុថា​តំបន់​ខាងលើនេះ ជា​តំបន់​ស្មុគស្មាញ ដែល​បក្ខពួក​ជន​គ្រឿងញៀន​ទាំង​នោះបាន​លាក់ទុក​អាវុធ​ដូចជា កាំបិត ដាវ​សាំ​ម៉ូ​រ៉ៃ ជាដើម​ដោយ​ផ្សង​និង​គ្រោះថ្នាក់ ខ្លាំង​ខណៈពេល​បង្ក្រាប ប៉ុន្តែ​បន្ទាប់ពី​ទទួល​ផែនការ​ដឹកនាំ ពី​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ​ដើម្បី បន្ត​ស្រាវជ្រាវ​កំណត់​ទីតាំង​ដែល​តែងតែ ធ្វើ​សកម្មភាព​ចរាចរ​គ្រឿងញៀន ក៏ដូចជា​ប្រើប្រាស់​សារធាតុ​ញៀន​ទើប​ឈានដល់​ការបង្ក្រាប បំបែកសំបុក​ឃាត់ខ្លួន​បក្ខពួក​ជនសង្ស័យ​ចំនួន​៦​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​ជក់​គ្រឿងញៀន​ជុំគ្នា ដោយ​កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ ដកហូត​ថ្នាំញៀន​ចំនួន​២​កញ្ចប់​រួមទាំង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ផងដែរ​។​

​លោក ម៉ៅ ចាន់​ថុ​ន បានបញ្ជាក់​ទៀតថា ជន​ត្រូវ​ឃាត់ខ្លួន​៖​ទី​១-​ឈ្មោះ អុល សំណាង អាយុ​២០​ឆ្នាំ មាន​មុខរបរ​ចុងភៅ ទី​២-​ឈ្មោះ ចាន់ វិ​រៈ អាយុ​១៨​ឆ្នាំ មាន​មុខរបរ​នៅផ្ទះ ទី​៣-​ឈ្មោះ ថា រតនា អាយុ​២១​ឆ្នាំ មាន​មុខរបរ​ចុងភៅ ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ស្នាក់នៅ​ភូមិ ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ទី​៤-​ឈ្មោះ ធា បូរី អាយុ​២០​ឆ្នាំ មានមុខ​របរ​ធ្វើ​នុំ​ប៉ាវ ស្នាក់នៅ​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ទី​៥-​ឈ្មោះ ដឹ​ម រដ្ឋា អាយុ​២៤​ឆ្នាំ មានមុខ​របរ សន្តិសុខ​ស្នាក់នៅ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ និង​ទី​៦-​ឈ្មោះ ហាន ហួន អាយុ​២២​ឆ្នាំ មានមុខ​របរ​ធ្វើ​នុំ​ប៉ាវ ស្នាក់នៅ​កន្លែង​ធ្វើ​នុំ​ប៉ាវ ស្ថិតក្នុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​
​លោក ម៉ៅ ចាន់​ថុ​ន បានបញ្ជាក់​បន្ថែមថា បច្ចុប្បន្ន ជន​ត្រូវ សង្ស័យ​ទាំង​៦​នាក់ រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​ឃុំ ខ្លួន​បណ្ដោះអាស្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​បន្ត​សាកសួរ​ស្រាវជ្រាវ​តាម​នីតិវិធី របស់​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

ចំនួនអ្នកទស្សនា

    20561507

  • ថ្ងៃនេះ3901
  • ម្សិលមិញ14181
  • សប្តាហ៍នេះ3901
  • ខែនេះ119051
  • ឆ្នាំនេះ119051
  • សរុប20561507