កំពុងតែ​ធ្លាក់​យ៉ាងខ្លាំង​នៅ​រាជធានី​ភ្នំពេញ​ធ្វើ​ឲ្យ​តំបន់​មួយចំនួន និង​ផ្លូវ​ជាច្រើន​ខ្សែ ត្រូវ​ទឹក​ជន់​លិច​ត្រឹម​ជង្គង់​

08-June-2016 | ដោយ មែន កំសត់



​រាជធានី​ភ្នំពេញ ៖​កំពុងតែ​ធ្លាក់​យ៉ាងខ្លាំង​នៅ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ ហើយ​មិនទាន់​រាំង​ផង​នោះ បានធ្វើ​ឲ្យ​តំបន់​មួយចំនួន និង​ផ្លូវ​ជាច្រើន​ខ្សែ ត្រូវ​ទឹក​ជន់​លិច​ត្រឹម​ជង្គង់​ទៅហើយ អាច​និយាយបានថា អ៊ុំ​ទូក​ក៏បាន​ដែរ​។​

​ទន្ទឹមនឹងនេះ ដើមឈើ​តូចធំ​មួយចំនួន​ដែល​ចាក់ឫស​មិន​ជ្រៅ មិន​រឹងមាំ​នោះ ក៏បាន​បាក់ និង​រលំ​ជា​បន្តបន្ទាប់​ស្វាគមន៍​ទៅលើ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​ជាច្រើន បណ្តាល​ឲ្យ​ខូច​ខាន​ផងដែរ ដែល​ទុក​នៅក្រោយ DMC ហើយ​ឡាន​មួយគ្រឿង ដែល​ដើមឈើ​បាក់​រលំ​សង្កត់​ហុយផ្សែង​។ ដោយឡែក នៅ​តំបន់​ផ្សារកណ្តាល តំបន់​ជុំវិញ​ផ្សារ​ធំថ្មី និង​តំបន់​វត្តភ្នំ ក៏មាន​ទឹក​លិច​យ៉ាងខ្លាំង​លាយឡំ​នឹង​កាកសំណល់​អណ្តែត​ត្រៀបត្រា​។​

​នៅមុននេះ​បន្តិច ខណៈ​ទឹកភ្លៀង​ហូរ​បុក​ខ្លាំង នៅ​តំបន់​សំណង់​អគារ​ស្តា​ត​អូឡាំពិក ក្បែរ​រូបនាង​គ​ង្ហី​ង ក៏​មានបាន​បាក់ស្រុត​ឡូ​វ បណ្តាល​ឲ្យ​រថយន្ត​ស៊ី​អ័​រ​វី​២​គ្រឿង និង​ឡាន​កាមរី​បាន​ឡែ​ន​១​គ្រឿង បាន​ធ្លាក់​ចូលក្នុង​រណ្តៅ​ដែល​ស្រុត​នោះ តែ​ពុំមាន​មនុស្ស​រងរបួស​ទេ ។​

ចំនួនអ្នកទស្សនា

    20563307

  • ថ្ងៃនេះ5701
  • ម្សិលមិញ14181
  • សប្តាហ៍នេះ5701
  • ខែនេះ120851
  • ឆ្នាំនេះ120851
  • សរុប20563307