សង្ស័យ​មាន​មនុស្ស​ស្លាប់​ជាង​២០​នាក់ ខណៈ​ទូកដរ​នៅ​ស្រុក​ល្វាឯម បាន​លិច​នៅពេល​មេឃ​កំពុង​ភ្លៀង​

08-June-2016 | ដោយ មែន កំសត់


​កណ្ដាលៈ តាម​សេចក្តីរាយការណ៍​បានដឹងថា នៅមុននេះ​បន្តិច​មាន​ទូកដរ​មួយ បាន​លិច​នៅ​ចំណុច​កំពង់ដ​រកោះ​កែវ​លើ ស្ថិ​ន​ក្នុងស្រុក​ល្វាឯម ខេត្តកណ្ដាល ហើយ​ករណីនេះ គេ​សង្ស័យថា អាចមាន​មនុស្ស​ស្លាប់​ជាច្រើន​នាក់ ។​

​ស្នងការ​នគរបាល​ខេត្តកណ្ដាល លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន បាន​ប្រាប់ ថា ពិតជា​មាន​ករណី​ទូកដរ​លិច​មែន ដោយ​ពេលនេះ​សមត្ថកិច្ច​កំពុង​ជួយសង្គ្រោះ ប៉ុន្តែ​លោក​មិនបាន​លម្អិត​ពី​ចំនួន​មនុស្ស​គ្រោះថ្នាក់​នោះទេ ដោយ​បង្វែ​សំណួរ​ឲ្យ​ទៅ​សួរ​លោក​អធិការ​ស្រុក​ល្វាឯម​វិញ​។​
​មេបញ្ជាការ​ស្តីទី​អាវុធហត្ថ​ខេត្តកណ្ដាល​លោក ទូច អ៊ី​ណាន បាន​ប្រាប់ នៅមុននេះ​បន្តិច​ថា ពិតជា​មាន​ករណី​លិច​ទូកដរ​មែន ពេលនេះ​កម្លាំង​របស់លោក កំពុង​ជួយ​អន្តរាគមន៍​នៅ​ស្រុក​ល្វាឯម និង​ស្រុក​កៀនស្វាយ​។​

​បើតាម​ប្រភពព័ត៌មាន​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹងថា ករណី​លិច​ទូកដរ​នេះ គេ​សង្ស័យ​ស្លាប់​មនុស្ស​ជាង​២០​នាក់ បន្ទាប់ពី​មាន​មនុស្ស​៣​នាក់ បាន​ហែល​រួចខ្លួន​។​ទោះជា​បែបណា​ក្ដី​ករណីនេះ និង​ផ្សាយ​លំអិត​បន្តទៀត​៖ ៕

ចំនួនអ្នកទស្សនា

    20561137

  • ថ្ងៃនេះ3531
  • ម្សិលមិញ14181
  • សប្តាហ៍នេះ3531
  • ខែនេះ118681
  • ឆ្នាំនេះ118681
  • សរុប20561137