ស្គាល់គ្នា​នៅ​កោះ​ពេជ្រ​បាន​៣​ថ្ងៃ រួម​រ័ក្ស​បាន​៣​ដង ខាង​ស្រី​ប្ដឹង​ថា​រំលោភ​

08-June-2016 | ដោយ មែន កំសត់


​កណ្តាល​៖ យុវជន​ម្នា​ក់បាន​ជួប​នារី​វ័យក្មេង​ម្នា​ក់នៅ​កោះ​ពេជ្រ​បាន​៣​ថ្ងៃ ក៏​សុំ​ធ្វើជា​សង្សារ​ហើយ​បាន​ឈានទៅ​រួមរ័ក​គ្នា​នៅផ្ទះ​សំណាក់​បានសម្រេច​៣​ដង​កាលពី​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ម៉ោង​១៨​ចំណុច​ផ្ទះសំណាក់​បាយ័ន ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួ​គ៍ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​
​នារី​រងគ្រោះ អាយុ ១៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ សន្សំ​កុសល​៤ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ជនល្មើស​ឈ្មោះ គីម ឋានៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​នៅផ្ទះ នៅ​ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា មុនពេល​កើតហេតុ គឺ​នៅ​ថ្ងៃទី​២៨.០៥.២០១៦ ជនរងគ្រោះ​បាន​ស្គាល់​ជនល្មើស​នៅ​កោះ​ពេជ្រ ហើយ​បាន​និយាយ​សាសង​គ្នា​សុំ​ធ្វើជា​សង្សារ​ក្រោយមក​ធ្លាប់​ជួបគ្នា​នៅ​កោះ​ពេជ្រ​៣​ដង​។ លុះដល់​ថ្ងៃទី​០៦ មិថុនា ២០១៦ ត្រូវ​ម្តាយ​ស្តីបន្ទោស​ហើយ​នារី​រងគ្រោះ​បាន​ចេញពីផ្ទះ​មករក​ជួប​ជនល្មើស ដើម្បី​សុំ​នៅ​ជាមួយ តែ​ជនល្មើស​ឆ្លើយថា នៅផ្ទះ​ខ្លួន​មិនកើត​ទេ បងប្អូន​ដឹង​រករឿង បន្ទាប់មក​បាន​ទៅរក​ជួល​ផ្ទះ​ស្នាក់នៅ​នៅក្នុង​ក្រុមហ៊ុន 7NG តែ​ជួល​ផ្ទះ​មិនបាន ក៏​នាំគ្នា​ទៅ​ដេក​ផ្ទះសំណាក់​បាយ័ន ពេលដេក​ផ្ទះសំណាក់​នោះ ជន​ល្មើ​ល​បាន​រួមភេទ​ជាមួយ​នារី​រងគ្រោះ​បាន​៣​ដង​។ លុះ​ព្រឹក​ឡើង​ម៉ោង​៦​ថ្ងៃទី​០៧ មិថុនា​២០១៦ នារី​រងគ្រោះ​បាន​បើក​ទូរស័ព្ទ ឪពុក​ក៏​តេ​ចូល ហើយ​បាន​ហៅ​នារី​រងគ្រោះ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ពេលទៅដល់​ផ្ទះ​វិញ​នារី​រងគ្រោះ​បាន​ប្រាប់​ឪពុកម្តាយ​ពី​ដំណើ​រឿង​ទាំងអស់នេះ​។​
​នៅវេលា​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ ដដែល ម្តាយ​នារី​រងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។ លុះ​នៅ​ថ្ងៃទី​០៨ កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​ចុះ​ស្រាវជ្រាវ បាន​នាំខ្លួន​ជនល្មើស​មក​សាកសួរ​នៅ​អធិការដ្ឋាន ក្រោយពី​សាកសួរ​ជនល្មើស​បាន​សារភាពថា ខ្លួន​ពិតជា​បានរួម​ភេទ​លើ​នារី​រងគ្រោះ​ប្រាកដ​មែន​។​​ជនល្មើស​ត្រូវបាន​សម​ត្ថ​កិច្ច​នគរបាល​ស្រុក​ខ្សាច់កណ្តាល ឃាត់ខ្លួន ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី​៕

ចំនួនអ្នកទស្សនា

    20561217

  • ថ្ងៃនេះ3611
  • ម្សិលមិញ14181
  • សប្តាហ៍នេះ3611
  • ខែនេះ118761
  • ឆ្នាំនេះ118761
  • សរុប20561217