ស្ទឹងត្រែង៖កម្លាំងរដ្ឋបាលលព្រៃឈើស្រុក ថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងបានឃាត់ឈើប្រភេទម៉ៃសាក់ដែលគេដឹក តាមរថយន្តពីរគ្រឿងកាលពីល្ងាចថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៦។ក្រុម អ្នកដឹកឈើបានឱ្យដឹងថាកំណាត់ឈើម៉ៃសាក់ដែលខ្លួនដឹកតាមរថយន្តពីរ គ្រឿងមានច្បាប់ត្រឹមត្រូវប្រមូលទិញពីអាជ្ញាធរនិងគណៈកម្មាការ អាចារ្យ ព្រះចៅអធិការវត្តក្នុងឃុំចម្ការលើស្រុកថាឡាបរិវ៉ាត់ដើម្បីយកទៅ ប្រើប្រាស់នៅខេត្តត្បូងឃ្មុំ។
អ្នកដឹកឈើបានបង្ហាញលិខិតចុះ ថ្ងៃទី២ខែមិថុនាឆ្នាំ២០១៦មានការទទួលស្គាល់ដោយគណ:កម្មាការ អាចារ្យព្រះចៅអធិការវត្តនិងអាជ្ញាធរឃុំចម្ការលើស្រុកថាឡាបរិវ៉ា ត់បានលក់ឈើម៉ៃសាក់ចំនួន៨ដើមឱ្យទៅឈ្មោះឃឹមឃុនលីភេទប្រុសអាយុ ៥០ឆ្នាំមានទីលំនៅភូមិទួលទ្រាឃុំជប់ស្រុកត្បូងឃ្មុំខេត្ត ត្បូងឃ្មុំដើម្បីយកទៅប្រើប្រាស់តាមតម្រូវការផ្ទាល់ខ្លួន។ក៏ប៉ុន្តែ ពេលគេអារកាត់ផ្តាច់ជាកង់ៗលើកដាក់តាមរថយន្តពីរគ្រឿងធ្វើដំណើរ តាមផ្លូវជាតិលេខ៩បម្រុងនឹងឆ្លងកាត់តាមខេត្តស្ទឹងត្រែងរួចបន្តទៅ ខេត្តត្បូងឃ្មុំបែរត្រូវមន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុកថាឡាបរិ វ៉ាត់ឃាត់ទៅវិញ។
លោកអ៊ុយស្រីនាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់រស្មីកម្ពុជាមិនអាចសុំធ្វើការបកស្រាយបំភ្លឺ បានទេ ជុំវិញករណី មន្ត្រីជំនាញឃាត់រថយន្តពីរគ្រឿងដឹកឈើម៉ៃសាក់នោះនៅល្ងាចថ្ងៃទី៨ ខែមិថុនាឆ្នាំ២០១៦។ក៏ប៉ុន្តែ មន្ត្រីជំនាញបាននិយាយ ពេលចុះឃាត់រថយន្តដឹកឈើកាលពីល្ងាចថ្ងៃទី៧មិថុនាថាមូលហេតុមន្ត្រី ជំនាញឃាត់រថយន្តដឹកឈើម៉ៃសាក់ដោយសំអាងថាគ្មានលិខិតអនុញ្ញាត ដឹកជញ្ជូនពីខាងមន្ត្រីជំនាញ។ទាំងឈើលើរថយន្តពីរគ្រឿងរហូតមកទល់ ថ្ងៃទី៨មិថុនាខាងជំនាញរដ្ឋបាលព្រៃឈើមិនទាន់មានចំណាត់ការយ៉ាងណា នៅឡើយទេ។រថយន្តទាំងពីរគ្រឿងនោះកំពុងស្ថិតក្នុងសង្កាត់រដ្ឋបាល ព្រៃឈើថាឡាបរិវ៉ាត់៕