ពោធិ៍សាត់៖គ្រោះថ្នាក់មិនអាចមើលឃើញនិង ដឹងទុកជាមុនបានទេព្រោះគ្រោះអត់មានសញ្ញាអ្វីបញ្ជាក់ថានឹងកើតឡើង នោះឡើយ។ប៉ុន្តែគ្រោះវាឲ្យយើងមានការប្រុងប្រយ័ត្ននិងការពារជាមុន នៅពេលមនុស្សទូទៅធ្វើអ្វីមួយ។
ក្នុងករណីស្ត្រីមេម៉ាយម្នាក់ ដែលត្រូវចរន្តភ្លើងអគ្គិសនីឆក់ស្លាប់ខណ:ស្ត្រីនោះយកដុយ ដោតចូលព្រីម៉ូទ័របូមទឹកដោយហេតុការណ៍នោះបានកើតឡើងនៅចំណុចភូមិអូអញ្ចាញឃុំបឹងកន្ទួតស្រុកក្រគរខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ន។
សមត្ថកិច្ច មូលដ្ឋានឲ្យដឹងថាស្ដ្រីមេម៉ាយដែលស្លាប់នោះឈ្មោះសុបអេងអាយុ៥៦ ឆ្នាំមានកូនស្រីបីនាក់ ប្រភពដដែលបានបន្ដថាមុនពេលកើតហេតុខ្លួនស្ត្រីរងគ្រោះបានទទឹកជោករួចទៅកាន់ ព្រីភ្លើងដោតជាមួយខ្សែម៉ូទ័របូមទឹកដោយបានដាក់ព្រីនឹងដីសើម ពេលដោតទៅស្រាប់តែឆ្លងចរន្ដភ្លើងឆក់ស្លាប់ភា្លមនៅកន្លែងតែម្តង ។បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដើម្បី ធ្វើបុណ្យតាមប្រពៃណី៕