កំពង់ចាម៖នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦វេលាម៉ោង១៣និង៣០នាទីក្រុមការងារពិសេសចុះជួយស្រុកស្រីសន្ធរ និងស្រុកកោះសូទិនបង្ក្រាបបានអ្នកលក់ឆ្នោតវៀតណាមបានចំនួន០១នាក់ឈ្មោះ បូ វុទ្ធី ហៅឆាខ្វៃ ភេទប្រុស អាយុ៥១ឆ្នាំមានទីលំនៅភូមិដើមស្តៅ ឃុំពង្រ ស្រុកកោះសូទិនខេត្តកំពង់ចាមនៅចំណុចផ្ទះលក់កាហ្វេរបស់ឈ្មោះមេន ជាប់គល់ស្ពានមិត្តភាពកម្ពុជាចិន ស្ថិតនៅភូមិដើមស្តៅ ឃុំពង្រ ស្រុកកោះសូទិន។
សមត្ថកិច្ចយើងបានការដកហូតសម្ភារៈរួមមាន៖-សៀវភៅកត់កន្ទុយលេខ០១ក្បាល-ប៊ិច០១ដើម-ទូរសព្ទ័ចុចពិល០២គ្រឿង-លុយ៨០ម៉ឺនរៀល-ម៉ូតូហាន់ហ្វា០១គ្រឿង
បច្ចុប្បន្នជនល្មើសជាអ្នកលក់ឆ្នោតត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកអធិការដ្ឋាននគបាលស្រុកកោះសូទិនធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕