ខាង​ភាគី​អ្នកស្លាប់​រងគ្រោះថ្នាក​ចរាចរណ៍​ព្រម​ទទួលយក​ប្រាក់​សំណង​៤០០០​ដុល្លា​ដើម្បី​បញ្ជ​ប់​រឿង​ពីខេម

09-June-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ ជុំវិញ​រឿង​តារាចម្រៀង​ខេ​ម ផលិតកម្ម​ថោ​ន​ដែល​កើត​ករណី​គ្រោះថ្នាក​ចរាចរណ៍​បណ្ដាល​ឲ្យ​ភាគី​ម្ខាង​បាន​ស្លាប់​កន្លងមក​នោះ​យោងតាម​ប្រភពពី​បងស្រី​និង​ម្ដាយ​របស់​ខេ​ម​គឺ​ក្រុមគ្រួសារ​បាន​យក​សំណង​ទៅ​ទូទាត់​ដល់​អ្នកស្លាប់​កាលពី​ថ្ចៃ​ចន្ទ​កន្លងទៅនេះ​ទៅ​ប្រគល់ជូន​ខាង​ភាគី​អ្នក ស្លាប់​រងគ្រោះ​ដើម្បី​បញ្ចប់រឿង​ហើយ​ខាង​ភាគី​អ្នកស្លាប់​ទទួលយក​ប្រាក់៤០០០ដុល្លា​យកមក​ចំណាយ​ធ្វើបុណ្យនិង​មិន​បន្ត​ប្ដឹងទៅ​តុលាការ​ឡើយ ដោយមាន​ការ​សូម​អភ័យទោស ​និង​ពី​ការ​អាណិត​ចំពោះ​តារាចម្រៀង​ដែលមាន​ភាពល្បីល្បាញ។

​នាពេលនោះខាង​ភាគី​រងគ្រោះ​បា​នប​ញ្ជាក់​ផងដែរ​ថា​គាត់​ចង់បាន​ព​ពិការ​ទង្វើ​និង​ទទួលខុសត្រូវ​ពី​មនុស្ស​ដែល​យល់​ច្បាប់​ក្នុងសង្គម មិន​គេចវេស​ពី​ទោស​ខណៈដែល​ខេ​ម​មក​ជយ​ប​ចរចា​ផ្ទាល់​សូមប​ញ​ញ​ជាក់​ផងដែរ​ថា​៖​រថយន្ត​របស់​ខេ​ម​ក៏​រង​ការខូចខាត​ច្រើន​ដែរ​និង​ត្រូវការ​ជយ​ស​ជុល ហើយក៏​សុទ្ធតែ​រងគ្រោះ​ដូចគ្នា​៕
​ ប្រភពព័ត៌មានបញ្ជាក់ថាលោកខេមបានបដិសេធថាពុំបានបង្កគ្រោះថ្នាក់ចរាចរនោះទេពោលគឺនៅយប់កើតហេតុខ្លួននិងអនាគតភរិយាបានចាកចេញពីផ្ទះម្តុំស្ថានីយទូរទស្សន៍ ស៊ីធីអិនមកកាន់ម្តុំក្រសួងការពារជាតិដើម្បីហូបបបរស ។ ពេលមកដល់ចំណុចកើតហេតុឃើញរថយន្តជនរង គ្រោះបើកបរដោយរេចង្កូត ហើយមកបុករថយន្តខ្លួនតែម្តង។ ក្រោយហេតុការណ៍នេះលោកពុំបានរត់គេចខ្លួននោះទេ តែអ្នករត់ម៉ូតូឌុបឃើញខ្លួនមានរបួសក៏ដឹកទៅមន្ទីរពេទ្យ ។
         
 ដោយឡែករបាយការណ៍នគរបាលចរាចរណ៍បង្ហាញថា រថយន្តជនរងគ្រោះជិះចូលចំណែកផ្លូវប្រមាណមួយម៉ែត្រ ។  ទោះបីយ៉ាងណារហូតមកទល់ពេលនេះលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។
         
ពាក់ព័ន្ធ ករណីនេះ មេធាវី តំណាងដើមបណ្តឹងរដ្ឋប្បវេណី គឺលោកហ៊ីន ណារិទ្ធ បានថ្លែងថា សំណុំ រឿងគ្រោះថ្នាក់ចរាចរត្រូវបានបញ្ចប់រួចរាល់អស់ហើយ ដោយកូនក្តីរបស់លោកព្រមទទួលយកសំណងចំនួន៤ ពាន់ដុល្លារពីគ្រួសារខេម ហើយក៏យល់ព្រមមិនបន្តប្តឹងផ្តល់អ្វីទៀតដែរ ដោយគ្រួសារជនរងគ្រោះគិតថាតារាចម្រៀងខេម ក៏មិនមែនជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយក៏មិនចង់ឱ្យខូចកេរ្តិ៍ឈ្មោះគ្នានោះឡើយ។ ម្យ៉ាងទៀតបើប្តឹងផ្តល់ទៅត្រូវការ ចំណាយពេលវេលាប្រាក់កាសបន្ថែមទៀត នាំឱ្យខាតបង់ទាំងអស់គ្នា ទើបគ្រួសារជនរងគ្រោះព្រមបញ្ចប់ក្នុងនាម មនោសញ្ចោតនាបែបនេះតែម្តង។
     
គួររំលឹកថា នៅម៉ោង១២:៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំងស្ថានីយប្រេងសូគីម៉ិច តាម បណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ប្ញស្សីកែវខណ្ឌប្ញស្សីកែវមានហេតុការណ៍គ្រោះថ្នាក់ចរាចរដោយបុរសម្នាក់បានស្លាប់ដោយកៀបជាប់នៅក្នុងរថយន្តដោយសារតែបើករថយន្តបុកជាមួយនឹងរថយន្តម៉ាក RANGE ROVER ដែលត្រូវបានគេស្គាល់ ថាជារបស់តារាចម្រៀង ខេម  និងជាអ្នកបើកផងដែរដោយបើកក្នុងទិសដៅបញ្ច្រាសគ្នា រួចក៏បុកគ្នាចំពីមុខពេញទំហឹងតែម្តង ។ ក្រោយហេតុការណ៍លោកខេមបាននាំស្រីគេចខ្លួនពីទីនោះ ៕

ចំនួនអ្នកទស្សនា

    20562477

  • ថ្ងៃនេះ4871
  • ម្សិលមិញ14181
  • សប្តាហ៍នេះ4871
  • ខែនេះ120021
  • ឆ្នាំនេះ120021
  • សរុប20562477