ស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង បើកប្រតិបត្តិការចុះបង្ក្រាបបានករណីជួញដូរថ្នាំញៀនមួយកញ្ចប់ធំ រួមទាំងឃាត់ខ្លួនមនុស្សពីរនាក់ស្ថិតក្នុងភូមិស្រែរមាំង ឃុំស្រែសំបូរស្រុកសៀមប៉ាងកាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៦។
ក្រោយពីចុះបង្ក្រាបបាន ជនសង្ស័យទាំងពីរនាក់និងដកហូតម៉ូតូ មួយគ្រឿងជាមួយថ្នាំញៀនមួយកញ្ចប់ សមត្ថកិច្ចក៍បានបញ្ជូន ពីស្រុកសៀមប៉ាង មកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីសាកសួរបំភ្លឺ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀនខាងលើនេះ។
មន្ត្រីនគបាល ការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនខេត្តស្ទឹងត្រែងបានឱ្យដឹងក្រោយពេល ចុះបង្ក្រាបថា ជនសង្ស័យពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះមី ប៊ួឡាំភេទ ប្រុសអាយុ៦៧ឆ្នាំ ជាមេភូមិប៉ាក់កាឡាន់ ឃុំប៉ាក់កាឡាន់ ស្រុកវ៉ឺនសៃ ខេត្តរតនគិរីនិងម្នាក់ទៀតឈ្មោះ អិន ស៊ានម៉ាលី ភេទប្រុសអាយុ៤៥ឆ្នាំ ជាកសិកររស់នៅភូមិផាបាំងឃុំថ្មកែវស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។
សមត្ថកិច្ច បានឱ្យដឹងថា មុនពេលចុះបង្ក្រាប ជនសង្ស័យម្នាក់ជាមេភូមិ រស់នៅខេត្តរតនគិរី បានយកកញ្ចប់ថ្នាំញៀន មកដោះដូរ នៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។ពេលកំពុងតែដោះដូរនោះសមត្ថកិច្ច ដែលត្រៀមខ្លួនរួចជាស្រេចហើយក៍ចាប់បានពីរនាក់ភ្លាមៗតែម្តង។ប៉ុន្តែ មុននឹងធ្វើការបង្ក្រាបករណីនេះមន្ត្រីជំនាញបានចំណាយពេលជាច្រើន ថ្ងៃដើម្បីបើកការស៊ើបអង្កេតទើបរហូតឈានដល់មានការឃាត់ខ្លួនមនុស្ស និងដកហូតបានវត្ថុតាងជាកញ្ចប់ថ្នាំញៀន។ថ្នាំញៀនគឺជាសារធាតុញៀន ម្យ៉ាងដែលកំពុងតែជះឥទ្ធិពលអាក្រក់ដល់សង្គមហើយសមត្ថកិច្ចកំពុង ខិតខំធ្វើការបង្ក្រាប។
ចំណែកថ្នាំញៀនដែល សមត្ថកិច្ចដកហូតបានមួយកញ្ចប់ធំគឺជាប្រភេទមេតំហ្វេតាមីនម្សៅព ណ៍សថ្លា(ICE)ហៅថាទឹកកកមានទម្ងន់ប្រមាណជាងកន្លះគីឡូក្រាម។ជុំវិញ ករណីជនពីរនាក់ដែលរងការចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនិងសកម្មភាព ជួញថ្នាំញៀនដោយខុសច្បាប់នោះជនសង្ស័យបានធ្វើការបដិសេធចម្លើយសារភាព ។ក៍ប៉ុន្តែមន្ត្រីជំនាញការិយាល័យស្នងការនគរបាលខេត្តនឹងធ្វើ ការសាកសួរជាបន្តទៀតនៅព្រឹកថ្ងៃទី១០ខែមិថុនានេះដើម្បីកសាង សំណុំរឿងបញ្ជូនបន្តទៅតុលាការ។
យោងតាមច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១២បានបង្ហាញថាបទរក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រភេទអំហ្វេតាមីន,មេតំ ហ្វេតាមីនឬអ៊ិចស្តាស៊ីមានបរិមាណសុទ្ធក្រោយពីពិសោធន៍រួចមាន ទម្ងន់ចាប់ពី២៤០ក្រាមឡើងទៅជននោះអាចនឹងត្រូវប្រឈមទោស ជាប់ពន្ធនាគារចាប់ពី២០ទៅ៣០ឆ្នាំឬអស់មួយជីវិតនិងពិន័យជាប្រាក់ ចាប់ពី៤០ទៅ១០០លានរៀល៕