ក្រចេះ៖មានការភ្ញាក់ផ្អើលមួយនៅភូមិ ស្រែស្តេចបន្ទាប់ពីស្ត្រីពីរនាក់ម្តាយមីងនិងក្មួយស្រីបានស្លាប់ ជាបន្តបន្ទាប់ក្នុងថ្ងៃតែមួយដោយអាការៈកើតមានដូចគ្នានៅថ្ងៃទី៨ ខែមិថុនាឆ្នាំ២០១៦។
ក្នុងឱកាសបុណ្យសពអ្នកភូមិរស់នៅភូមិ ស្រែស្តេចឃុំដំរីផុងស្រុកឆ្លូងកាលពីរសៀលថ្ងៃទី៩ខែមិថុនាបានឲ្យ ដឹងថាពួកគាត់ដាក់ការសង្ស័យចំពោះការស្លាប់ របស់ស្ត្រីក្នុងភូមិពីរនាក់មីងនិងក្មួយស្រីជាបន្តបន្ទាប់នោះ គឺអាចបណ្តាលមកពីពុលទឹកភេសជ្ជៈកញ្ចប់ខណ:ដែលស្ត្រីរងគ្រោះទាំងពីរ នាក់មានអាការៈមិនស្រួលខ្លួននិងបានទទួលទានភេសជ្ជៈកញ្ចប់ក៍រួច ត្រូវទន់ដៃទន់ជើងណែនដើមទ្រូងនិងបានស្លាប់ពេលបញ្ជូនមកសង្គ្រោះនៅ មន្ទីរពេទ្យឆ្លូង។
នគរបាលស្រុកឆ្លូងឲ្យដឹងថាស្ត្រី រងគ្រោះដែលបានស្លាប់មានឈ្មោះដួងពិអាយុ៥៣ឆ្នាំជាម្តាយមីង ត្រូវបានស្លាប់ពេលបញ្ជូនមកសង្គ្រោះនិងស្ត្រីម្នាក់ទៀតឈ្មោះប្រាក់ ហឿងអាយុ៣៦ឆ្នាំជាក្មួយបានស្លាប់ក្រោយពេលបញ្ជូនមកសង្គ្រោះបានរយ: ពេលជាងកន្លះម៉ោងនៅមន្ទីរពេទ្យឆ្លូង។បើទោះជាបែបណាក៍ការស្លាប់ របស់ស្ត្រីរងគ្រោះពីរនាក់ម្តាយមីងនិងក្មួយជាបន្តបន្ទាប់គឺ ក្រុមគ្រូពេទ្យមិនទាន់បានកំណត់ថាបណ្តាលមកពីការពុលរឺក៍យ៉ាងណានោះទេ ។ព្រោះតែស្ត្រីរងគ្រោះទាំងពីរនាក់មានអាការៈធ្ងន់ធ្ងរខ្លាំងនិង បានស្លាប់នៅពេលសង្គ្រោះ។
លោកប៊ិនបុណ្ណាវេតប្រធាន មន្ទីរពេទ្យបង្អែកឆ្លូងបានឲ្យដឹងថាគ្រូពេទ្យជំនាញបានយកសំណាក់ ភេសជ្ជៈដែលនៅសល់ទៅធ្វើកោសល្យវិច្ច័យរកមូលហេតុ។ក្រោយពីមានការ សន្និដ្ឋានពីក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះថា ការស្លាប់របស់ស្ត្រីទាំងពីរ នាក់ផ្តើមចេញពីការពុលភេសជ្ជៈ។
បើតាមការលើកឡើងពីសាច់ញាតិរបស់ស្ត្រីរងគ្រោះបានបញ្ជាក់ប្រាប់ សមត្ថកិច្ចថាកាលពីថ្ងៃទី៨មិថុនាស្ត្រីរងគ្រោះឈ្មោះដួងពិបាន ត្រលប់ពីបទជើងនិងបានប្រាប់ថារូបគាត់វិលមុខចង់ក្អួតចង្អោរនិងបាន កោសខ្យល់ហើយក៍ទិញថ្នាំវិលមុខមកលេប។ក្រោយពីបានលេបថ្នាំនិង កោសខ្យល់ ស្ត្រីរងគ្រោះបានឲ្យកូនទៅទិញភេសជ្ជៈជាទឹកផ្លែឈើពីផ្ទះលក់ គ្រឿងទេសក្នុងភូមិមួយកន្លែងមកហូប។
ប្រភពដដែលបានបន្តថា ក្រោយការហូបក៍វិលមុខទន់ដៃជើងកាន់តែខ្លាំងនិងបានស្លាប់ពេល បញ្ជូនមកមន្តីរពេទ្យ។ចំណែកឯស្ត្រីរងគ្រោះជាក្មួយឈ្មោះប្រាក់ហឿង ត្រូវបានសាច់ញាតិឲ្យដឹងថាមុនពេលចេញទៅចម្ការស្ត្រីរងគ្រោះបានកើត មានអាការៈវិលមុខនិងបានកោសខ្យល់ហើយក៍ប្រើកូនឲ្យទៅទិញភេសជ្ជៈពី ផ្ទះលក់គ្រឿងទេសនៅក្នុង ភូមិដដែល មកទទួលទានអស់ពីរកញ្ចប់ ក៍ត្រូវវិលមុខខ្លាំងទន់ដៃជើង និងត្រូវស្លាប់ពេល កំពុងតែសង្គ្រោះ។
ជាមួយនិង ការស្លាប់របស់ស្ត្រីពីរនាក់ម្តាយមីងនិងក្មួយនៅភូមិជាមួយគ្នា ផ្ទះក្បែរគ្នានេះអាជ្ញាធរនៅមិនទាន់កំណត់ថាបណ្តាលមកពីសារធាតុពុល រឺយ៉ាងណានោះទេ បើ ទោះជាមានការលើកហេតុផល ពីការពុលភេសជ្ជៈពីអ្នកភូមិយ៉ាងណាក្តី។
អធិការនគរបាលស្រុក ឆ្លូងលោកឌួងសុទ្ឋីបានឲ្យដឹងថាអាជ្ញាធរនិងចុះស្រាវជ្រាវនិង ប្រមូលសំណាកសង្ស័យថាមានសារធាតុពុលដែលនៅសេសសល់មួយចំនួនទៅធ្វើ កោសល្យវិច្ច័យហើយតែមិនទាន់ទទួលបានលទ្ធផលបញ្ជាក់យ៉ាងណាទេ៕