កំពត៖បុរសពោះម៉ាយមួយរូបត្រូវស្ត្រី ជាម្តាយនារីម្នាក់នាំទៅជួបសមត្ថកិច្ចនិងប្តឹងឱ្យឃាត់ខ្លួនដោយ ចោទប្រកាន់ថាបានចាប់រំលោភកូនស្រីរបស់ខ្លួន។ ហេតុការណ៍នេះបានកើត ឡើងកាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ក្នុងភូមិដំណាក់ក្រឡាញ់ខាងកើត ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។
បុរសដែលរងការចោទប្រកាន់ក្នុងករណីខាងលើឈ្មោះធន វង្សអាយុ២៨ឆ្នាំមានទីលំនៅភូមិព្រៃព្រូសឃុំព្រែកក្រឹសស្រុក កំពង់ត្រាចខេត្តកំពត។ចំណែកភាគីខាងស្រីឈ្មោះប៉ែនសុជន់អាយុ១៦ ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ មួយរូបបានឲ្យដឹងថាកាលពីវេលាម៉ោងប្រមាណជាង៧យប់ថ្ងៃទី៨ខែមិថុនា ឆ្នាំ២០១៦មានអ្នកភូមិប្រទះឃើញបុរសនារីទាំងពីរនាក់កំពុងរួមរ័ក្ស នៅក្នុងស្រែមួយជាប់ផ្លូវលំចម្ងាយប្រហែល៣០០ម៉ែត្រពីផ្ទះភាគីខាង ស្រីទើបប្រញាប់ប្រញាល់ទៅប្រាប់ម្តាយនារីនោះ ភ្លាមៗក្រុមគ្រួសាក៍ឆ្ពោះទៅកន្លែងកើតហេតុរួចនាំខ្លួនបុរសរូបនេះទៅជួប មេភូមិនិងបន្តទៅប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋានប្តឹងឱ្យឃាត់ខ្លួន តែម្តង។
ប្រភពដដែលបញ្ជាក់ថានៅចំពោះមុខសមត្ថកិច្ចភាគីបុរស បានសារភាពថាពួកគេទាំងពីរនាក់ពិតជាស្រឡាញ់គ្នានិងធ្លាប់ណាត់ជួបបី ដងរួចមកហើយតែទើបបានរួមរ័ក្សម្តងនេះប៉ុណ្ណោះ។ចំណែកភាគីខាងស្រីវិញ ឆ្លើយប្រាប់សមត្ថកិច្ចតាមរបៀបស្ទាក់ស្ទើរម្តងថាស្រឡាញ់គ្នាម្តងថា មិនបានស្រឡាញ់គ្នាទេ។
តាមការសន្និដ្ឋានករណីនេះជារឿង ត្រូវរ៉ូវគ្នាតែដោយសារមានបណ្តឹងសមត្ថកិច្ចក៍បានឃាត់ខ្លួនភាគីបុរស និងទុកឱ្យតុលាការជាអ្នកសម្រេចសេចក្តី៕