មេ​ឈ្មួញ​នៅ​ខេត្ដ​រតនគិរី​បំផុស​ពលរដ្ឋ​ឱ្យ​កាប់​ឈើ​នៅក្នុង​តំបន់ហាមឃាត់​

10-June-2016 | ដោយ មែន កំសត់


 
​រតនគិរី​៖​មេ​ឈ្មួញ​ដ៏​ធំៗ​មួយ​នៅ​ខេត្ដ រតនគីរី​ដែល​ប្រកប​របរ​ដឹកឈើ​ប្រណីត​លក់​ធ្វើ​អាជីវកម្ម​បាន​បំផុស ប្រជាពលរដ្ឋ​ក្រីក្រ​ឱ្យ​កាប់​ឈើ​មិន​ស្របច្បាប់​នៅក្នុង​តំបន់ហាមឃាត់​យក លក់​ឱ្យ​ខ្លួន​។​នៅ​ដើមខែ​ឧសភា​ឆ្នាំ​២០១៦​នេះ​ក្រុម​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល នៅ​ខេត្ដ​រតនគិរី​បាន​ដើរ​ប្រមូល​ទិញ​ឈើ​ប្រណីត​នៅតាម​បណ្ដារ​ស្រុក​នានា ក្នុង​ខេត្ដ​នេះ​និង​នៅបាន​បំផុស​ឱ្យ​ពលរដ្ឋ​ក្រីក្រ​នៅ​តំបន់​ដាច់ស្រយាល ចូល​កាប់​យក​ឈើ​ពី​ក្នុងព្រៃ​ហាមឃាត់​ដោយ​ថ្នូរ​និង​កាក​ក់លុយ​ខ្ល​អៗ ទុកជាមុន​គឺ​ឱ្យ​ប្រជាពលរដ្ឋ​នៅតាម​ស្រុក​មួយចំនួន​ដូចជា​ស្រុក​កូន​មុំ​, ស្រុក​វ៉ឺ​ន​សៃ​និង​ស្រុក​តា​វែង​។​

​បន្ទាប់មក​គេ​ឃើញ​មាន​ពលរដ្ឋ មួយចំនួន​បាននាំគ្នា​ចូល​ព្រៃ​កាប់​យក​ឈើ​ល្អៗ​ដូចជា​ធ្នង់​,​សុ​ក្រម​និង ឈើ​ប្រណីត​ជាច្រើន​ប្រភេទ​ទៀត​ពី​ក្នុងព្រៃ​អភិរក្ស​សត្វ​ទោច​និង​ក្នុង តំបន់​ឧទ្យាន​ជាតិ​វរជ័យ​រួច​ដឹក​ចេញ​ជា​បន្តបន្ទាប់​តាម​រថយន្ដ​កែឆ្នៃ​និង គោយន្ដ​កន្ត្រៃ​យកមក​ទំលាក់​នៅតាម​មាត់​ទន្លេសេសាន​។​

​ប្រភព បានឱ្យដឹងថា​ពេលនោះ​ពួក​ឈ្មួញ​ដែលជា​ម្ចាស់​លុយ​បាន​ទៅ​ឈរជើង​ចាំ​ដឹកឈើ ទាំងនោះ​តាម​ទូក​ឆ្លង​មក​ត្រើយម្ខាង​ហើយ​ដាក់បញ្ចូល​ឃ្លាំង​ភ្លាមៗ​គឺ​នៅ ស្រុក​តា​វែង​និង​នៅ​ឃ្លាំង​កា​ចូ​ន​ក្នុងស្រុក​វ៉ឺ​ន​សៃ​ដើម្បី​ស្តុ​ប​ទុក ឱ្យបាន​ច្រើន​ម៉ែត្រគូប​ទើប​គេ​រត់ការ​ជាមួយ​មន្ដ្រី​មេព្រៃ​និង​មន្ដ្រី បរិស្ថាន​រួម​និង​មន្ដ្រី​ពាក់ព័ន្ធ​ដើម្បីឱ្យ​ឈើ​នោះ​ស្របច្បាប់​។ មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​ឱ្យ​ខ្សឹប​ឱ្យដឹងថា​ក្រោយពី​រត់ការ​ឱ្យ​ឈើ នោះ​ស្របច្បាប់​រួចហើយ​គេ​និង​ត្រៀម​ដឹក​ចេញ​ទាំងអស់​ទៅកាន់​ទីផ្សារ​នៅ ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្ដរជាតិ​ស្រុក​អូរ​យ៉ា​ដាវ​នាពេល​ឆាប់ៗ ខាងមុខនេះ​គឺ​សម្អាងថា​មានច្បាប់​ប្រមូល​ទិញ​ផល​អនុផល​ព្រៃឈើ​ពី​តាម ក្រុមហ៊ុន​ដី​សម្បទាន​នានា​។​
​មន្ដ្រី​បាន​បន្ដថា​ដោយ​សម្អាង​លើ​ច្បាប់ ប្រមូល​ទិញ​ផល​អនុផល​ព្រៃឈើ​នោះ​ហើយ​ធ្វើឱ្យ​ពួក​ឈ្មួញ​នោះបាន​ឆ្លៀត​ឧិ កាស​ឱ្យ​ពលរដ្ឋ​ចូលទៅ​លុកលុយ​កាប់​យក​ឈើ​ប្រណីត​នៅក្នុង​វ​ង្វ់​ដែន​ជម្រក សត្វ​ទោច​នៅ​ស្រុក​វ៉ឺ​ន​សៃ​និង​នៅ​តំបន់​ឧទ្យាន​ជាតិ​(​កន្ទុយ​នាគ​) តែម្ដង​។​ចំណែក​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​មូលដ្ឋាន​គឺ​មិន​ហ៊ាន​ធ្វើការ ទប់ស្កាត់​ឡើយ​មានតែ​បិត​ភ្នែក​ឱ្យ​ក្រុម​ឈ្មួញ​ប្រព្រឹត្ត​ទៅដោយ អនាធិបតេយ្យ​ដោយ​គ្មាន​ទីបញ្ចប់​។​

​ជាក់ស្ដែង​កាលពី​ថ្ងៃទី​៨ ខែមិថុនា​ឆ្នាំ​២០១៦​ពួក​ឈ្មួញ​បាន​បន្ដសកម្មភាព​ដឹកឈើ​ចេញពី​តំបន់​ខាងលើ មាន​រាប់ពាន់​កំណាត់​ក្នុង​មួយថ្ងៃៗ​គឺ​យកទៅ​គរ​ទុក​ដូច​ភ្នំ​នៅក្នុង ឃ្លាំង​។​គេ​សង្ស័យថា​មន្ដ្រី​បរិស្ថាន​និង​មន្ដ្រី​ពាក់ព័ន្ធ​មួយចំនួន​នៅ ទីនោះ​បាន​បង្ករ​លក្ខណ​:​ងាយស្រួល​ដល់​ក្រុម​ឈ្មួញ​ទើប​គេ​ហ៊ាន​ប្រ​ព្រឹ ត្ដបទ​ល្មើស​កាប់​ឈើ​តាមតែ​អំពើ​ចិ​ត្ដ​។​

​កា​ចោទប្រកាន់​ដូចខាងលើ នោះ​លោក​ព្រី​ន​សំបូរ​នាយក​គ្រប់គ្រង​ដែន​ឧទ្យាន​ជាតិ​វរជ័យ​(​កន្ទុយ​នាគ​) កាលពី​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៦​បានឱ្យ​អ្នកយកព័ត៌មាន​ដឹងថា​ឈើ​ប្រណីត ដែល​ឈ្មួញ​ស្តុ​ប​ទុក​នៅក្នុង​ឃ្លាំង​ភូមិសាស្ដ្រ​ស្រុក​ខាងលើ​គឺ​គេ​ដឹក ចេញពី​ព្រៃ​ការពារ​របស់​សហគម​ន៏​ទេ​។​

​លោកនាយក​ឧទ្យាន​បានបញ្ជាក់ ទៀតថា​ព្រៃ​ការពារ​ដោយ​សហគម​ន៏​នោះ​គឺមាន​ទីតាំង​នៅជាប់​ជាមួយនិង​តំបន់​ដែន ឧទ្យាន​ជាតិ​វរជ័យ​កន្ទុយ​នាគ​ដែរ​។​
​គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​១៥ ខែមេសា​ឆ្នាំ​២០១៦​ក្រុមការងារ​ថ្នាក់ជាតិ​បាន​បើក​យុទ្ធនាការ​បង្ក្រាប បទល្មើស​ជួញដូរ​ឈើ​ប្រណីត​ខុសច្បាប់​ជា​ទ្រង់ទ្រាយ​ធំ​គឺ​នៅតាម​បណ្ដា​ខេត្ដ ដែលមាន​ជាប់​ព្រំ​ប្រទាល់​ជាប់​និង​វៀតណាម​។​

​ពេលនោះ​ថ្មីៗ​នោះ ឃើញថា​ពួក​ឈ្មួញ​ដែល​រកស៊ី​ដឹកឈើ​មិន​ស្របច្បាប់​នៅ​ខេត្ដ​រតនគិរី​បាន ផ្អាក​សកម្មភាព​របស់​ខ្លួន​មួយរយ​:​ពេល​ខ្លី​តែប៉ុណ្ណោះ​។​ក្រោយពី ស្ងប់ស្ងាត់​នៅ​ពាក់កណ្ដាល​ខែឧសភា​ពួក​ឈ្មួញ​បាន​បន្ដ​ដឹកជញ្ជូន​ឈើ​ចេញពី ក្នុងព្រៃ​តាម​គ្រប់​រូបភាព​ផ្សេងៗ​ដើម្បី​នាំយកទៅ​លក់​ធ្វើ​អាជីវកម្ម​ដូច មុន​ដដែល​៕

ចំនួនអ្នកទស្សនា

    20564377

  • ថ្ងៃនេះ6771
  • ម្សិលមិញ14181
  • សប្តាហ៍នេះ6771
  • ខែនេះ121921
  • ឆ្នាំនេះ121921
  • សរុប20564377