កណ្តាល៖បុរសម្នាក់បានស្លាប់ហើយ សមត្ថកិច្ចអះអាងថាគាត់ដើរជាន់ខ្សែលួសបង្កៃឆក់កណ្តុរស៊ីស្រូវ ក្នុងស្រែនៅខាងក្រោយភូមិ។ហេតុការណ៍នេះបានកើតឡើងនៅចំណុច ដីស្រែប្រាំងស្ថិតក្នុងភូមិក្បាលជ្រោយឃុំឈើខ្មៅស្រុកកោះធំ ខេត្តកណ្តាលនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៦ ។
លោកវរសេនីយ៍ ឈឿនប៊ុនឆនអធិការនគរបាលស្រុកកោះធំបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់ នោះឈ្មោះហេងហឿនភេទប្រុស អាយុ៦៤ ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិក្បាលជ្រោយឃុំឈើខ្មៅ ស្រុកកោះធំខេត្តកណ្ដាល។រីឯអ្នកភូមិម្នាក់ទៀតដែលបានបង្កមនុស្សឃាត ដោយអចេត្តនានោះឈ្មោះយ៉ានយឿនភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិធំឃុំឈើខ្មៅស្រុកកោះធំបានគេចខ្លួនបាត់ ។
លោកអធិការបញ្ជាក់ថានៅកន្លែងកើតហេតុមានអាគុយ៥០អំពែរព៌ ណសមួយគ្រឿងដុំអាំងវ៉ិចទ័រចំនួនមួយគ្រឿងខ្សែលួសប្រវែង៥០ម៉ែត្រ និងហ្វាសំរាប់បំភ្លឺចំនួនមួយ។បើតាមការស្រាវជ្រាវរបស់ជំនាញនគរបាល ស្រុកកោះធំបានឲ្យដឹងថានៅយប់ថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៦ជនរងគ្រោះ បានចេញពីផ្ទះទៅមើលស្រូវនៅដីស្រែប្រាំងខាងក្រោយផ្ទះចំងាយ២៥០ ម៉ែត្រក្នុងគោលបំណងទៅដេញកណ្ដុរកុំឲ្យស៊ីស្រូវពេលទៅដល់ដីរបស់ ឈ្មោះយ៉ានយឿនដែលនៅជាប់គ្នាក៍បានរអិលជើងធ្លាក់ពីភ្លឺស្រែជាន់ ខ្សែលួសឆក់កណ្ដុររបស់ឈ្មោះយ៉ានយឿនបណ្ដាលឲ្យឆក់ស្លាប់តែម្ដង។ លុះនៅវេលាម៉ោង៥ថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៦ប្រពន្ធនិងកូនបាត់ មិនឃើញជនរងគ្រោះមកផ្ទះវិញក៍នាំគ្នាដើរទៅរកឃើញជនរងគ្រោះស្លាប់ដេក លើខ្សែលួសឆក់។
បន្ទាប់មកក៍បានយកសាកសពជនរងគ្រោះមក ផ្ទះទើបរាយការណ៍ជូនសមត្ឋកិច្ច។ក្រោយពីបានទទួលព័ត៌មានផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំបានទទួលបញ្ជារពីលោកអធិការចុះទៅ ដល់កន្លែងកើតហេតុរួចបានបង្កើតគណៈកម្មការមានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រូពេទ្យនឹងផ្នែកជំនាញដើម្បីធ្វើការពិនិត្យ សាកសពជនរងគ្រោះឃើញថាជនរងគ្រោះពិតជារអិលជើងជាន់ខ្សែលួសឆក់កណ្តុរ របស់ឈ្មោះយាន យឿនប្រាកដមែន ៕