ជន​ល្មោភកាម​ម្នាក់ ត្រូវ​នគរបាល​ចាប់វាយ​ខ្នោះ ក្រោយ​យក​កាំបិត​គំរាម​រំលោភ​យុវតី​អាយុ​១៧​ឆ្នាំ បានសម្រេច​២​ដង

10-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ យុវតី​អាយុ​១៧​ឆ្នាំ​ម្នាក់ បាន​នាំ​ក្រុមគ្រួសារ​ទៅប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្ដិ៍​ទួល​សង្កែ ខណ្ឌឫស្សីកែវ ឲ្យ​ជួយ​អន្តរាគមន៍ ឃាត់ខ្លួន រហូត​ចាប់​វាយខ្នោះ ជន​ល្មោភកាម​ម្នាក់​ភ្លាមៗ បន្ទាប់ពី​ជននេះ បានធ្វើ​សកម្មភាព​ដោយ​យក​កាំបិត ភ្ជង់​គំរាម​រំលោភ​លើ​រូបនាង បានសម្រេច​ដល់​ទៅ​២​ដង​។ ករណី​គំរាម​រំលោភ​ខាងលើនេះ​បានកើត​ឡើង នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះជួល ផ្លូវលំ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​។ ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ សារ៉ុន តា​រ៉ា អាយុ​២៣​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ជាមួយ​មីង នៅផ្ទះ​កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ ភូមិ​សំរោង ឃុំ​តា​ឃ្លាំង ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

​ចំណែកឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ គ​.​ល អាយុ​១៧​ឆ្នាំ មុខរបរ​ជា​អ្នករត់​តុ ស្នាក់នៅ​កន្លែងកើតហេតុ​ជាមួយគ្នា និង​មាន​ស្រុកកំណើត​នៅ ភូមិ​ត្រដក់​ពង ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​។ មុនពេល​កើតហេតុ ជនសង្ស័យ​បាន​យក​កូនកាំបិត​មក​បង្ហា​ញ ហើយ​បាន​និយាយ ប្រាប់​ទៅ​ក្មេងស្រី​រងគ្រោះ​ថា កាំបិត​នេះ​ទុក​សម្រាប់​សម្លាប់​មនុស្ស​។ លុះ​មកដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ ក្រោយពី​ជន សង្ស័យ​បាន​លក់ដូរ​ចប់ ក៏បាន​សុំ​ម្ចាស់ផ្ទះ​ចូលទៅ​ដេក​ខាង​ក្នុងផ្ទះ ខណៈ​រាល់ដង​ជនសង្ស័យ​តែងតែ​ដេក នៅ​ខាងក្រៅ​ផ្ទះ​ជានិច្ច​។​

​លុះដល់​ម៉ោង​១​យប់​រំលងអធ្រាត្រ ជនសង្ស័យ​ក៏បាន​ចូលទៅ​បង្ខំ​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ បានសម្រេច​ដល់​ទៅ​២​ដង ដោយ​លើក​ទី​១ វេលា​ម៉ោង​១​យប់ និង​លើក​ទី​២ នៅ​ម៉ោង​៣​នាទី​ទៀបភ្លឺ ព្រមទាំង​បាន​គំរាម​សម្លាប់ ក្មេងរងគ្រោះ​ចោល​បើ​ហ៊ាន​យក​រឿង​ទៅ​និយាយប្រាប់​គេ និង​ប្តឹង​សមត្ថកិច្ច​នោះ​។ ដោយសារ​ក្មេងស្រី​រងគ្រោះ​នោះ មានការ​ភ័យខ្លាច និង​ជនសង្ស័យ​បាន​គំរាម​សម្លាប់​បំបិតមាត់ ទើប​ក្មេងស្រី​រងគ្រោះ​មិន​ហ៊ាន​ស្រែក​ទេ ដោយ​ទុក​ឲ្យ​ជនសង្ស័យ​រំលោភ​បានសម្រេច​ដល់​ទៅ​២​ដង​ក្នុង​១​យប់​។ ក្រោយពី​កើតហេតុ យុវតី​រងគ្រោះ បាន​ទៅប្រាប់​បងប្រុស​របស់ខ្លួន រួច​ក៏​នាំគ្នា​ទៅប្ដឹង​សមត្ថកិច្ច​ប៉ុស្ដិ៍​ទួល​សង្កែ​ឲ្យ​ជួយ​រក យុត្តិធម៌​និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​តែម្ដង​។​

​ក្រោយពី​កម្លាំង​នគរបាល មូលដ្ឋាន​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ភ្លាម ក៏​សម្រេច​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ជន​ត្រូវ​សង្ស័យ ដើម្បី​សួរនាំ ទាក់ទង​ការចោទប្រកាន់​នេះ រហូត​ចាប់​វាយខ្នោះ​តែម្តង​។ បច្ចុប្បន្ន ជនសង្ស័យ កំពុង​ឃុំខ្លួន​ជា​បណ្តោះ អាសន្ន​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ តាម​នីតិវិធី​នៃ​ផ្លូវច្បាប់​៕

ចំនួនអ្នកទស្សនា

    20564777

  • ថ្ងៃនេះ7171
  • ម្សិលមិញ14181
  • សប្តាហ៍នេះ7171
  • ខែនេះ122321
  • ឆ្នាំនេះ122321
  • សរុប20564777