ខេត្តស្វាយរៀង ៖ បុរសម្នាក់បានត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីវាយទៅលើសហាយ របស់ប្រពន្ឋបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅសង្គ្រោះ ខណៈជនរងគ្រោះកំពុងរួមភេទជាមួយប្រពន្ឋជនដៃដល់កណ្តាលវាលស្រែ ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត១០យប់ ថ្ងៃទី០៩ មិថុនា ២០១៦ នៅក្នុងភូមិបឹងក្រៀល ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ។
ជនសង្ស័យដែលសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនឈ្មោះ ងួន សាខន អាយុ៥៣ឆ្នាំ ជាកសិករ រីឯជនរងគ្រោះឈ្មោះ ម៉ូវ ខេង អាយុ៥៣ឆាំ្ន ជាកសិកររស់នៅក្នុងភូមិ-ឃុំជនដៃដល់ ចំណែកស្ត្រីដែលផិតប្តីអាយុ៤៣ឆ្នាំ ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ រង់ចាំចាត់ការតាមច្បាប់ ៕