កោះកុង ៖ ជនល្មោភកាម ដែលបានយកក្មេងស្រីជាអនីតិជនទៅធ្វើការរំលោភសេពសន្ថវៈ រហូតបានសម្រេច ត្រូវបានកម្លាំងអធិការស្រុកមណ្ឌលសីមា ធ្វើឃាត់ខ្លួន បាន នៅវេលាម៉ោង១៣ និង១៥នាទីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើភ្នំ ភូមិចាំយាមស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ជនសង្ស័យមានឈ្មោះ ឈឹម រ៉ាឌី អាយុ២៥ឆ្នាំមុខរបរកម្មករទីលំនៅមិនពិតប្រាកដ។ចំណែកក្មេងស្រីរងគ្រោះឈ្មោះ រប សន អាយុ៤ឆ្នាំ ជាសិស្សសាលាមានទីលំនៅភូមិចាំយាមឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុង។
លោក សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ថាក្រោយពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះភ្លាមលោកបានបញ្ជា កម្លាំងគ្រប់មូលដ្ឋានទាំងអស់ដើម្បីធ្វើការស៊ើបសង្កេតជាបន្ទាន់ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យឲ្យបានមិនជនសង្ស័យរត់រួចឡើយ។
លោក បានបន្តថា ក្រោយពីធ្វើការស្រាវជ្រាវភ្លាមសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅម៉ោង១៣ និង ១៥នាទី ថ្ងៃទី៩ ខែមិថុនាតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចកំពង់កសាងសំណុំ រឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ ក្រោយពីធ្វើកោសលវិច័យទៅលើក្មេងស្រីជាជនរងរបស់អ្នកគ្រូពេទ្យអ្នកគ្រូពេទ្យបានឲ្យក្មេងស្រីបាត់បង់ធាតុដើមអស់ហើយដោយសារជននេះ៕