ក្រចេះ៖កម្លាំងនគរបាលស្រុកព្រែក ប្រសព្វខេត្តក្រចេះបានឃាត់ខ្លួនជនសង្ស័យចំនួនបួននាក់ពាក់ព័ន្ធ ការដើរឆបោកយកលុយពីប្រជាពលរដ្ឋចំនួន៥០គ្រួសារប្រមូលលុយបានស្មើ ៥.០០០ដុលា្លរទាក់ទិននឹងសុំដីសម្បទានសង្គមកិច្ចពីរដ្ឋ។ សមត្ថកិច្ចបានឃាត់ខ្លួនជននោះ នៅក្នុងស្រុកព្រែកប្រសព្វខេត្តក្រចេះកាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦។
លោកច័ន្ទសុផល្លាអធិការនគរបាលស្រុកព្រែក ប្រសព្វបានឲ្យដឹងថាថ្មីៗនេះមានមនុស្សដើរចលនាប្រជាពលរដ្ឋចំនួន៥០ គ្រួសារដោយតម្រូវឲ្យបរិច្ចាគថវិកាមួយគ្រួសារចំនួន១០០ដុល្លារ ដើម្បីទទួលបានដីសម្បទានសង្គមកិច្ចពីរដ្ឋចំនួន៥ហិកតាក្នុងមួយ គ្រួសារ។ ទីតាំងដីដែលក្រុមជននោះបានបំផុសថានឹងស្នើសុំដីពីរដ្ឋនោះ ស្ថិតនៅក្នុងភូមិទន្សោងធ្លាក់ឃុំកំពង់ចាមនិងឃុំបឹងចារស្រុកព្រែក ប្រសព្វខេត្តក្រចេះ។ ក្រោយទទួលព័ត៌មានជាក់លាក់រួចមកលោកបានដាក់កម្លាំងតាមស្រាវជ្រាវក៍ រកឃើញជនចំនួនបួននាក់ពាក់ព័ន្ធក្នុង ករណីនេះ។ ក្នុងនោះក្រុមជនសង្ស័យមានលិខិតដែលបានធ្វើសំណើរទៅអភិបាលខេត្តនិង ចំណារឯកភាពក្លែងក្លាយ ដើម្បីបង្ហាញ ប្រជាពលរដ្ឋឲ្យមានជំនឿលើពួកខ្លួន។
លោកអធិការបានបន្តថាជន សង្ស័យបួននាក់នោះឈ្មោះឈឿ សុធារី ហៅពៅ ភេទស្រី អាយុ៣៥ឆ្នាំនៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាអ្នកប្រើ,ឈ្មោះ លី ហេន ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិ ឃុំ ទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យជាអ្នកសារព័ត៌មាន,ឈ្មោះប៊ូខុនភេទប្រុសអាយុ៦០ ឆ្នាំនៅភូមិរកាធំឃុំជ្រោយបន្ទាយស្រុកព្រែកប្រសព្វ។លោកបន្តថា សកម្មភាពនេះពួកគេបានប្រព្រឹត្តចាប់តាំងពីខែពាក់កណ្តាលខែមិនាឆ្នាំ ២០១៦មកម្លេះរហូតដល់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៦ដោយប្រមូលបានលុយ ចំនួន៥.០០០ដុល្លារពីប្រជាពលរដ្ឋ៥០គ្រួសារ។
បន្ទាប់ពី ឃាត់ខ្លួន និងសាកសួរជនទាំងនោះបានឆ្លើយសារភាពពីសកម្មភាពរបស់ក្រុមខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការ នៅថ្ងៃទី១១ខែមិថុនានេះ៕