ខេត្តមណ្ឌលគិរី៖ ស្នែងសត្វខ្ទីងចំនួន២ក្បាលនិងស្នែងទន្សោងចំនួន៣ក្បាល ត្រូវបានសម្ថកិច្ចរឹបអូសចេញ ពីលំនៅ ស្ថានមួយកន្លែងដែលស្ថិតនៅ ក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ប្រតិបត្ត ការណ៍ ធ្វើឡើងនៅម៉ោងប្រមាណជា៨និង១០នាទីព្រឹកថ្ងៃ០៩ឧសភា២០១៦នេះ។
ក្នុងប្រតិបត្តការនេះធ្វើឡើងដោយក្រុមសមត្ថកិច្ចចំរុះរួមមាន នគរបាល អាវុធហត្ថ មន្ត្រីព្រៃឈើ ព្រមទាំងមន្ត្រីគាំពារសត្វព្រៃ បានធ្វើការឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ ដើម្បីសាក សួរផងដែរ ក្រោយរកឃើញ ក្បាលសត្វដែលមានស្នែង ជាក់ស្តែងនៅ ក្នុងលំនៅស្ថាននោះ។
សូមបញ្ជាក់ថា លំនៅស្ថានដែលក្រុម សមត្ថកិច្ចឆ្មក់ចូលនិងឆែកឆេរនោះជាលំនៅឋានរបស់ឈ្មោះ អ៊ុន សាវុធ ភេទប្រុស អាយុ ៥៩ឆ្នាំ ជាជនជាតិខ្មែរ ស្នាក់នៅក្នុងភូមិឃុំ ខាងលើ។បច្ចុប្បន្នឈ្មោះ អ៊ុន សាវុធ កំពុងស្ថិតនៅផ្នែករដ្ឋបាលព្រៃឈើកោះញែក ក្រោមការសួរនាំពីមន្ត្រីព្រៃឈើ។ដោយឡែក វត្ថុតាង ក៏ត្រូវបានបញ្ជួនទៅកាន់ស្នាក់ ការរបស់អង្គការវាយអេត ដើម្បីរក្សាទុក បណ្តោះអាសន្នផងដែរ។
ទោះជាយ៉ាងណានៅម៉ោងប្រមាណជា២រសៀលថ្ងៃដដែលនេះ គេនៅមិនទាន់ទទួល ព័ត៍មាន បន្ថែម ណាមួយពីមន្ត្រីជំនាញ នៅឡើយ ពាក់ព័ន្ធនិងករណីមួយនេះ នៅឡើយទេ៕