ស្ត្រី​គ្រូបង្រៀន​ម្នាក់ ត្រូវ​ប្តី​ហេងស៊យ​អារ​-​ក សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅផ្ទះ​ចាំចំការ ក្នុងស្រុក​មេមត់

19-June-2016 | ដោយ មែន កំសត់


​ត្បូងឃ្មុំ​៖ ស្ត្រី​ជា​គ្រូបង្រៀន​ជាប់កិច្ចសន្យា​ម្នាក់ នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បុរស​ជា​ប្តី​ហេងស៊យ​ម្នាក់ អារ​-​ក សម្លាប់​យ៉ាង​ព្រៃផ្សៃ នៅក្នុង​ផ្ទះ​ចាំចំការ ស្ថិតនៅ​ភូមិ​លោ ឃុំ​កំពាន់ ស្រុក​មេមត់ ចម្ងាយ​ប្រហែល​៣​គីឡូម៉ែត្រ​ពី​ភូមិ នា​យប់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៦​។​
​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ពៅ ដែល​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ស៉ើ​ប​អង្កេត ករណី​ឃាត​កម្មនេះ បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ អ៊ុ​ល សុខ​ណា អាយុ​២៥​ឆ្នាំ ជា​គ្រូបង្រៀន​ជាប់កិច្ចសន្យា នៅ​ភូមិ​ឃុំ​ខាងលើ​។ រីឯ​បុរស​ជា​ប្តី ដែលជា​ជនសង្ស័យ​នោះ មានឈ្មោះ តុ​ន មករា ហៅ​នី​ត អាយុ​៣០​ឆ្នាំ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា «​នៅវេលា​ម៉ោង​៥ ថ្ងៃទី​១៧ ខែមិថុនា​ឆ្នាំ​២០១៦ ជនរងគ្រោះ និង​ប្តី បានមក​ស្នាក់​នៅផ្ទះ​កើត​
​ហេតុ​។ ដោយ​បាត់​មិនឃើញ​កូន​មក​ផ្ទះ ម្តាយ​ក៏​មក​ផ្ទះ​នៅឯ​ចំការ ក៏​ឃើញ​កូនស្រី​ដេកស្លាប់ ដោយ​អារ​-​ក នៅលើផ្ទះ​យ៉ាង​អាណោចអាធ័ម​បំផុត​»​។​
​លោក​បាន​បញ្ជាក់ថា តាម​ការសន្និដ្ឋាន អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្តី ឈ្មោះ តុ​ន មករា ហៅ​នី​ត មាន​ស្រុកកំណើត​នៅ​ឃុំ​ធា​យ ស្រុក​បាភ្នំ
​ខេត្តព្រៃវែង ដែល​កំពុង​គេចខ្លួន​។​

​បើតាម​លោកស្នងការ ប្តី​ប្រពន្ធ​នេះ រស់នៅ​ជាមួយគ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ ដោយ​មិនបាន​រៀបការ​ទេ គឺ​ស្គាល់គ្នា​តាមរយៈ​ទូរស័ព្ទ មិនដែល​ស្គាល់​ប្រវត្តិ​គ្នា​ឡើយ​៕

ចំនួនអ្នកទស្សនា

    20563077

  • ថ្ងៃនេះ5471
  • ម្សិលមិញ14181
  • សប្តាហ៍នេះ5471
  • ខែនេះ120621
  • ឆ្នាំនេះ120621
  • សរុប20563077