កណ្តាល៖ជាងម្នាក់បានលើកដែកឡើងទៅ លើដំបូលផ្ទះជ្រុលទៅប៉ះខ្សែកាប្លិ៍អគ្គិសនីឆក់បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័មនៅត្រង់ចំណុចផ្ទះរបស់ឈ្មោះជ្រិន សុខបាន ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យ ដឹងថាជនរងគ្រោះឈ្មោះពិនម៉ុចភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរជាជាងផ្សាដែកមានទីលំនៅក្នុងភូមិឧទម្ពរឃុំស្វាយជ្រុំស្រុក រលាប្អៀរខេត្តកំពង់ឆ្នាំងត្រូវចរន្តអគ្គិសនីឆក់ឆេះខ្លោចនៅលើជើង ខាងស្ដាំចាប់ពីចំណុចត្រយ៉ូងចេករហូតដល់ភ្លៅនិងកំប៉េះគូទជាច្រើន កន្លែង។
ប្រភពដដែលបានបន្តថានៅមុនពេលកើតហេតុជនរងគ្រោះនិង ឈ្មោះសេងឡាជាជាងផ្សារដែកដូចគ្នាបានឡើងទៅផ្សាដំបូលផ្ទះឲ្យឈ្មោះ ជ្រិនសុខបាន។ពេលនោះជនរងគ្រោះបានទទួលដែកប្រវែង៦ម៉ែត្រពីអ្នក ចាំហុចនៅខាងក្រោមដើម្បីលើកឡើងទៅលើដំបូលដោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យដែកជ្រុលទៅប៉ះខ្សែកាប្លិ៍អគ្គិសនីឆ្លងចរន្តឆក់ ជនរងគ្រោះទើលើគ្រោងដំបូលតែម្តង ។
ក្រោយពីមានហេតុការណ៍ កើតឡើងក្រុមជាងនិងម្ចាស់ផ្ទះបាននាំគ្នាដឹកបញ្ជូនជនរងគ្រោះទៅ សង្គ្រោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកមុខកំពូលតែជាអកុសលពេលទៅដល់ មន្ទីរពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។បច្ចុប្បន្នសាកសព ជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលប្រគល់ទៅឲ្យ ក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕