បាត់ដំបង៖នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺក្នុងថ្ងៃទី១៩មិថុនាឆ្នាំ២០១៦ចំណុចក្រុមទី០៥(ចន្ទ័គីរី)ភូមិស្វាយឃុំបឹងរាំស្រុកកំរៀង បុរស ម្នាក់ព្រោះតែខ្លួនញៀនល្បែងហ្គែមបាញ់ត្រី ចាញ់អស់លុយនិង អស់ម៉ូតូ០៦គ្រឿងនិងដឹងថាខ្លួនបំផ្លាញប្រពន្ធ បានសម្រេចធ្វើអត្តឃាត ដោ យយក ខ្សែអង្រឹងមកចងក ជាប់ នឹងថ្នឹមផ្ទះ ជួល សំលាប់ខ្លួន បញ្ចប់ជីវិតចោលប្រពន្ធនិងកូនស្រី។
ប្រភពជុំវិញកន្លែងកើតហេតុ បាន អោយដឹងថាៈជនរងគ្រោះមានឈ្មោះ វេត វណ្ណះ ភេទប្រុសអាយុ២៤ឆ្នាំ និងប្រពន្ធ ថន រស្មី អាយុ២៣ឆ្នាំ នៅភូមិគោកឃ្មុំ តាម៉ឹន ស្រុកថ្មគោល ខេត្តបាត់ដំបង ប្រភពបន្តថា៖អ្នកទាំពីរបានមកជួលផ្ទះរបស់ឈ្មោះ អ៑ំសំអល ភេទស្រី អាយុ៥២ឆ្នាំ ប្តី ឈ្មោះ ពៅ នៅ ចំណុចភូមិឃុំខាងលើ។ គឺដើម្បីរក របរ ជាអ្នកលក់ ស៊ីម កាត នៅក្នុង ផ្សារ បានឡែម ប្រទេសថៃក្នុង មួយ ថ្ងៃយ៉ាងហោចរកបានជាង១០០០បាត។ .
.ប្រភពថា ក្រោយមកដោយសារ តែ បែកគំនិតចូលលែងល្បែងហ្គែមបាញ់ត្រីក្មុងកាស៊ីណូ ឃ្វីន វ៉គញៀន ញ៉មបំផ្លាញ អស់ លុយ អស់ម៉ូតូ ជាបន្តបន្ទាប់០៦ គ្រឿ ង ហើយនៅ មុនថ្ងៃកើត ហេតុ ជនរងគ្រោះបាន សុំអោយប្រពន្ធផ្ញើលុយ១០០០០បាត ដើម្បីយកលោះ ម៉ូតូ វិញតែត្រូវលេងហ្គែមបាញ់ត្រីបំផ្លាញលុយ នៅយប់ថ្ងៃទី១៨ អស់រលីង មិនបានលួសយកម៉ូតូមកវិញល ក់ក៏ ស្រាប់តែនៅ យប់ម៉ោង៣និង ៣០នាទី ទាបភ្លឺថ្ងៃទី១៩មិថុនា២០១៦ក៌មានកាភ្ញាកផ្អើល ដោយឈ្មោះ វណ្ណះ បានចងករសំលាប់ខ្លួនទៅហើយ។
ស្ត្រី ថន រស្មី ជាប្រពន្ធបានអោយ ដឹងដែរថាៈទោះជាប្តីញៀនល្បែងលេងបំផ្លាញអស់លុយអស់ម៉ូតូជាច្រើនក៌ខ្លួនមិនដែលស្តីបន្ទោសថា អោយ ប្តី ដែរ នៅមុនថ្ងៃ្តហេតុខ្លួន បានផ្ញើ រលុយអោយគឺអោយប្តីលួសយកម៉ូតូដើម្បី ហើយមកដឹកខ្លួន ពីស្រុក មករកស៊ីប្រកបរបរនៅឡែម វិញ។ ស្ត្រី បន្តថាៈ នៅយប់ម៉ោង ប្រហែល ជិត០៣ ខ្លួនបានខលមកប្តី ឯលោក ប្តីនិយាយថា ប្តីខុសហើយ កែលែងបានហើយ អូនយកប្តី ទៀតចុះ ប្តីបំផ្លាញអូនអស់ ច្រើន ណាស់ ។ នាងជាប្រពន្ធថា ពេលដែលកំពុងនិយាយលួងលោមប្តី ថា ឯងកុំគិតច្រើន យើងអាចរក បានទៀត ប្តីថាឯងយកប្តីចុះ ពេលនោ បិតទូរសព្ទ័ ខលលែង ចូល ខ្លួនបានប្រាប់បង ប្អូននិង ឪពុកម្តាយ ស្រាប់តែម៉ោងជាង៣ មានដំណឹងថា ប្តីចងករសំលាប់ ខ្លួនទៅហើយ។
សមត្ថកិច្ចបានអោយដឹងថា៖បន្ទាប់ពីទទួលបានពត៌មានភ្លាម កម្លាំងនគរបាលបានចុះដល់កន្លែងកើតហេតុ ពិនិត្យធ្វើកោសល វិច្ចយ័ រួចរាល ជំនាញសន្និដ្ឋានថា ៖ជនរង គ្រោះពិតជា ចងក សំលាប់ខ្លួនឯង ប្រាកដមែន គឺ មូលហេតុ ដោយ សារតែលេងល្បែងអស់រលីងរលួតស្ងួតពីផ្ទះ ទើបដឹងថា ខ្លួនខុស បំផ្លាញ ប្រពន្ធ និងក្រុមគ្រួសារ ក៏សំរេចចិត្ត សំលាបខ្លួនតែម្តង។ សពជនរងគ្រោះបានប្រគល់អោយគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕