កណ្តាល៖ឥទ្ធិពលនៃខ្យល់កន្ត្រាក់បាន បក់បោកយ៉ាងខ្លាំងបណ្តាលឲ្យរលំផ្ទះប្រជាពលរដ្ឋចំនួន៣៧ខ្នងនៅឃុំ ចំនួនពីរគឺឃុំផ្សារដែកនិងឃុំវិហារហ្លួងក្នុងស្រុកពញាឮ។ គ្រោះធម្មជាតិនដែលបង្កការខូចខាតលំនៅស្ថានប្រជាពលរដ្ឋនោះបានកើតឡើង នៅក្នុងភូមិសាស្ត្រស្រុកពញាឮខេត្តកណ្តាលកាលពីរសៀលថ្ងៃត្រង់ទី១៩ ខែមិថុនា ឆ្នាំ២០១៦។
លោកវរៈសេនីយ៍ទោដួងតេងអធិការនគរបាល ស្រុកពញាឮបានឲ្យដឹងថាតាមតួលេខដែលកម្លាំងរបស់ចុះស្រង់ស្ថិតិ ពិនិត្យឃើញថាផ្ទះដែលរងនូងការខូចខាតចំនួនសរុប៣៧ខ្នងខូចខាត ធ្ងន់ធ្ងររលំបាក់ដល់ដីទាំងស្រុងចំនួន៣ខ្នង។គ្រោះធម្មជាតិភ្លៀង លាយខ្យល់កន្ត្រាក់នេះបោកបក់មកលើឃុំចំនួន២ ទី១-ឃុំផ្សារដែក ប៉ះចំភូមិចំនួន៤ រួមមានភូមិបដិមាករភូមិទួលអង្គុញភូមិចំបក់មាសនិងភូមិផ្សារដែក លើភូមិនេះ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន២៥ខ្នង រលំដល់ដី១ខ្នង។ ទី២-ឃុំវោហារហ្លួង ប៉ះចំភូមិចំនួន៣ រួមមានភូមិអំពិលដាំទឹកភូមិថ្នល់ និងភូមិចតុទិស ខូចខាតចំនួន១១ខ្នង រលំដល់ដី២ខ្នង ។
លោកបន្តថាដោយមើលឃើញផ្ទះប្រជាពលរដ្ឋមួយ គ្រួសារមានជីវភាពក្រលំបាកជាងគេលោកក៍បានរ៉ៃអង្គាសប្រាក់យកទៅជួយ ឧបត្ថម្ភបន្ទាន់ក្នុងការទិញតង់ និងបង្គោលឈើសង់រោងឲ្យស្នាក់នៅបណ្តោះអាសន្ន ។ ដោយឡែកលំនៅស្ថានផ្សេងទៀតដែលរបើកជញ្ជាំង របើកដំបូល និងទ្រេតត្រូវបានកម្លាំនគរបាលចុះទៅជួយជួសជុលនិងប្រមូលសម្ភារៈ ដាក់ចូលទៅក្នុងផ្ទះវិញ។
លោកអធិការបន្តថាតាមផែនការរបស់ គណៈបញ្ជាការឯកភាពស្រុកនៅព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៦នេះ ក្រុមការងារគណៈពង្រឹងរួមជាមួយក្រុមការងារសាខាកាកបាទក្រហមខេត្តនិង នាំនឹងយកអំណោយសង្គ្រោះបន្ទាន់ទៅផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយ ធម្មជាតិ ដើម្បីសំរាលការលំបាក។ ជាមួយគ្នានោះដែលកម្លាំងនគរបាលស្រុកនិងបន្តចុះជួយជួសជុលផ្ទះ ប្រជាពលរដ្ឋដែលរងនូវការខូចខាតដោយគ្រោះធម្មជាតិនេះ៕