ក្រុមចោរ​៣​នាក់ ប្លន់​ម៉ូតូ​កង់​បី​បានសម្រេច នៅក្រោយ​វត្ត​សន្សំ​កុសល

20-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នេះ​អាចជា​ករណី​ប្លន់​មួយ​ដែល​ស្ទើរតែ​មិន​ធ្លាប់មាន គឺមាន​ក្រុម​ជនសង្ស័យ​បីនាក់ បាន​ហៅ​ម៉ូតូ​កង់​បី ពី​ម្តុំ​វិមានឯករាជ្យ យកមក​ប្លន់​នៅ​ខាងក្រោយ វត្ត​សន្សំ​កុសល នា​ម៉ោង​១០៖៤០​នាទី​យប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ ២០១៦ ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ​មាន​ក្រុម​ជនសង្ស័យ​០៣​នាក់ បាន​ហៅ​កង់​បី​របស់គាត់ ជិះ​មកពី​ម្តុំ​វិមានឯករាជ្យ មក​វត្ត​សន្សំ​កុសល លុះ​ជិះ​មកដល់​ក្រោយ​វត្ត​សន្សំ​កុសល ត្រង់​ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ដែលជា​កន្លែង​ស្ងាត់​ជនសង្ស័យ​ទាំង​៣​នាក់ ក៏​ធ្វើ​សកម្មភាព​យក​ខ្សែរឹត​ក​ជនរងគ្រោះ ជា​ម្ចាស់​ម៉ូតូ​កង់​បី​ពីក្រោយ រួច​យក​កង់​បី​ដែល​ប្លន់​បាន​នោះ គេចខ្លួន​ដោយ​សុវត្ថិភាព​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ បានត្រឹមតែ​ទៅ​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​បឹងទំពុន​ទាំង​ស្តាយ​ម៉ូតូ​កង់​បី របស់គាត់​តែប៉ុណ្ណោះ​៕

ចំនួនអ្នកទស្សនា

    21269947

  • ថ្ងៃនេះ5601
  • ម្សិលមិញ6021
  • សប្តាហ៍នេះ38021
  • ខែនេះ42861
  • ឆ្នាំនេះ827491
  • សរុប21269947