កណ្តាល៖យុវជនម្នាក់បានស្រែកទារលុយម្តាយមួយម៉ឺនរៀលតែម្តាយមិន ឲ្យក៍យកដុំថ្មគុបទៅលើម្តាយចំក្បាលជង្គង់បណ្តាលឲ្យរបួសហូរឈាម និងបានវាយកម្ទេចកញ្ចក់ផ្ទះសម្បែងអ្នកដទៃត្រូវសមត្ថកិច្ចចាប់វាយ ខ្នោះ។ករណីនេះបានកើតឡើងនៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះភូមិព្រែ កតាពៅសង្កាត់ដើមមៀនក្រុងតាខ្មៅខេត្តកណ្តាលកាលពីរសៀលថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០១៦។
សមត្ថកិច្ចប៉ុស្តិ៍ដើមមៀនបានឲ្យដឹងថា មុនកើតហេតុជនសង្ស័យបានស្រែកទារលុយពីម្តាយចំនួនមួយម៉ឺនរៀលតែ ម្តាយមិនបានឲ្យទេ។ក្រោយមកជនន៉បានខឹងក៍យកដុំថ្មគប់ទៅលើម្តាយ បណ្តាលឲ្យរបួសក្បាលជង្គង់ហូរឈាមហើយក៍បានទៅវាយបំបែកកញ្ចក់ផ្ទះ បងថ្លៃធ្វើឲ្យបែកខ្ទេចខ្ទីថែមទៀត។
ម្ចាស់ផ្ទះឈ្មោះស៊ឹម ថុលភេទប្រុសអាយុ៣៥ឆ្នាំប្រពន្ធឈ្មោះសយស៊ីណាក់ទីលំនៅ កន្លែងកើតហេតុមុខរបររត់ម៉ូតូឌុប។ចំណែកជនសង្ស័យឈ្មោះសយចាន់រិទ្ធ ភេទប្រុសអាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ។ក្រោយពីជននោះធ្វើ សកម្មភាពត្រូវសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនឃាត់ខ្លួនរួមទាំងវត្ថុតាង យកទៅអធិកាដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕ -