ភ្នំពេញ ៖ មនុស្ស៤នាក់ ក្នុងចំណោម៥នាក់ ដែលបានស្លៀកពាក់ខ្មៅ និងលើកបដាទាមទារអោយដោះលែងអ្នកជាប់ឃុំត្រូវបានសមត្ថកិច្ចនគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃចន្ទ ទី២០ ខែមិថុនា នេះ។
ការចាប់ឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង១១ព្រឹកបន្ទាប់ ពីស្ត្រី៥នាក់តំណាងដោយស្រីឈ្មោះ ច្រាយ នីមបានលើកបដានៅក្នុងសហគមន៍ថ្មគោល ក្នុងន័យសុំដោះលែង លោក នី ចរិយា និងមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូបទៀត។ គ្រានោះសមត្ថកិច្ចនគរបាល ក៏បានចាប់ខ្លួនមនុស្ស៤នាក់ ដឹកតាមរថយន្តនាំទៅសង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ។
គួររំលឹកថា យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅកន្លងមក សមត្ថកិច្ចនគរបាលនៅតាមបណ្ដាខណ្ឌផ្សេងៗនៃរាជធានីភ្នំពេញធ្លាប់បាន ឃាត់ខ្លួនមនុស្សជាច្រើននាក់រួចមកហើយ ហើយក៏បានដោះលែងពួកគេឱ្យត្រឡប់ទៅវិញបន្ទាប់ពីបានធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី រហូតមកទល់ពេលនេះ ជាលើកទី៦ហើយ យុទ្ធនាការនេះនៅតែបន្ដមានតែចំនួនមនុស្សដែលបានចូលរួមក៏កាន់តែ ថយចុះទៅជាបន្ដបន្ទាប់ដែរ៕