តុលាការ​ឃុំខ្លួន មន្ត្រី​យោធា​យោធភូមិភាគ​៣ ដែល​ដឹកឈើ​បណ្តាល​ឲ្យ​បាក់​ស្ពានដែក នៅ​ស្រុក​ឈូក

21-June-2016 | ដោយ មែន កំសត់


​កំពត​៖ លោក ឯក ឆេង​ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត បាន​ប្រាប់ ប្រចាំ​ខេត្តកំពត​ល្ងាច ថ្ងៃទី​២០ ខែមិថុនា នេះ​ថា មន្ត្រី​យោធា​យោធភូមិភាគ​ទី​៣ ពាក់​ស័ក្តិ​៤ ដែល​រក​សុ​ី​ដឹកឈើ​បណ្តាល​ឲ្យ​បាក់​ស្ពាន​នៅ​ស្រុក​ឈូក ខេត្តកំពត​នោះ ត្រូវបាន​តុលាការខេត្ត សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ហើយ​នៅ​រសៀល ថ្ងៃនេះ​។​
​លោក​ព្រះរាជអាជ្ញា បានបញ្ជាក់​អះអាងថា «​តុលាការ​នឹង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ទោះបី​មានការ​អន្តរាគមន៍ និង​ការធានា​ឲ្យ​នៅក្រៅ​ឃុំ ឬ​ឲ្យ​រួចខ្លួន ក៏ដោយចុះ​»​។​
 សូមបញ្ជាក់ថា មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤ នៅ​អង្គភាព​យោធភូមិភាគ​ទី​៣ ដែល​ឈរជើង​នៅ​ក្រុង​ច្បារមន​ក្នុង​ខេត្តកំពង់ស្ពឺ រក​សុ​ី​ដឹកឈើ ដោយ​ដឹក​តាម​រថយន្ត​ធន់​ធ្ងន់ បណ្តាល​ឲ្យ​បាក់​ស្ពានដែក ស្ថិតក្នុង​ភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត​។​
​មន្ត្រី​យោធា​រូបនេះ ត្រូវបាន​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​(​អ​.​ហ​)​ខេត្តកំពត ចាប់​ឃាត់ខ្លួន​បាន នៅ​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៦​។​

 ជននេះ​មាន ឈ្មោះ ជឿន ថេ​ន គឺជា​ម្ចាស់​រថយន្ត​ដឹកឈើ​ពាក់ព័ន្ធ​ខាងលើ រថយន្ត យី​ឌុប ម៉ាក​(FUSO)​ពាក់​ស្លាក​លេខ តាកែវ 3A-1187 ដឹកឈើ​បណ្តាល​ឲ្យ​បាក់​ស្ពាន កាលពី​យប់ ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៦៕

ចំនួនអ្នកទស្សនា

    20564607

  • ថ្ងៃនេះ7001
  • ម្សិលមិញ14181
  • សប្តាហ៍នេះ7001
  • ខែនេះ122151
  • ឆ្នាំនេះ122151
  • សរុប20564607