កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ប្រុស​២​នាក់ និង​ដកហូត​បាន​ថ្នាំញៀន​២​កញ្ចប់​

21-June-2016 | ដោយ មែន កំសត់


​រាជធានី​ភ្នំពេញ ៖ សង្ស័យ​ស្រី​ប្រុស​២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​សង្ស័យ​ឆែកឆេ​រកឃើញ​ថ្នាំញៀន​២​កញ្ចប់ ដែល​ជនសង្ស័យ​ទើបតែ​ទិញ ដើម្បី​យកទៅ​ប្រើប្រាស់​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នា​ម៉ោង​១២៖៤០​នាទី​យប់ ឈានចូល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ផ្លូវ​៩០៧ កែង​ផ្លូវ​៦២R ស្ថិតក្នុង​ក្រុម​៦ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុខ​ពេល​កើតហេតុ​ការណ៍ កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​បាន​យាមល្បាត និង​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ប៉ុស្ដិ៍​ទួល​សង្កែ​ក៏បាន​ប្រទះឃើញ ជនសង្ស័យ​ប្រុស ស្រី​២​នាក់​ដែល​ជិះ​ម៉ូតូឌុប​មក​ឈប់​នៅ​ចំណុច​ខាងលើ ទើប​មានការ​សង្ស័យ​ក៏​ឃាត់ខ្លួន ស្រាប់តែ​ឆែកឆេរ​ឃើញ​ថ្នាំញៀន​២​កញ្ចប់ ប្រភេទ​ម៉ា​ទឹកកក ដែល​ជន​ទាំង​២​នាក់​នេះ បាន​រក្សាទុក​ក្នុង​ខ្លួន​ដើម្បី​យកទៅ​ប្រើប្រាស់​។ សមត្ថកិច្ច​ដ​ដែរ បញ្ជាក់ថា ជន​ត្រូវ​សង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទី​១​ឈ្មោះ អ៊ូរ ចាន់ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានមុខ​របរ​រត់​តុ​ការ និង​ម្នាក់ទៀត​ស្រី​ឈ្មោះ ស្រី កញ្ញា អាយុ​៣០​ឆ្នាំ មាន​មុខរបរ​នៅផ្ទះ ។ ប​ច្ច​ប្បន្ន ជន​ត្រូវ​សង្ស័យ​ទាំង​២​នាក់ រួមជាមួយ​វត្ថុតាង ត្រូវ​បញ្ជូនទៅ​សាកសួ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ចំនួនអ្នកទស្សនា

    21269327

  • ថ្ងៃនេះ4981
  • ម្សិលមិញ6021
  • សប្តាហ៍នេះ37401
  • ខែនេះ42241
  • ឆ្នាំនេះ826871
  • សរុប21269327