សៀមរាប៖នារីវ័យក្មេងស្រស់ស្អាត ម្នាក់បានសម្រេចចិត្តចងកនឹងអាវយឺតភ្ជាប់មែកឈើសម្លាប់ខ្លួននៅក្នុង ព្រៃឧទ្យានអង្គរករណីនេះសមត្ថកិច្ចសន្និដ្ឋានថាជារឿងវិបត្តិក្នុង គ្រួសារ។ហេតុការណ៍បង្កការភ្ញាក់ផ្អើលនោះបានកើតឡើងនៅចំនុចព្រៃ ឧទ្យានអង្គរភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីរសៀលថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៦។
លោកវរសេនីយ៍ត្រី ខោ ស៊ុនភារម្យ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសៀមរាបបានឲ្យ ដឹងថាពិតជាមានករណីធ្វើអត្តឃាតដោយខ្លួនឯងដោយនារីវ័យក្មេងម្នាក់ចងកនិងអាវយឺត ភ្ជាប់និងមែកឈើនៅចំនុចព្រៃឧទ្យានអង្គរ។លោកបន្តថាសពនារីឈ្មោះ ងួន មុន្នីរ័ត្ន អាយុ២៤ឆ្នាំមុខរបរលក់ដូរមានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាមក្រុងសៀមរាប។
តាមការសាកសួរពីមូលហេតុគឺមាន វិបត្តិក្នុងគ្រួសារហើយនាងបានចាកចេញពីផ្ទះអស់រយ:ពេលពីរថ្ងៃ មកហើយដោយខាងក្រុមគ្រួសារសពបានស្វែងរកនិងបង្ហោះក្នុងបណ្តាញសង្គម ហ្វេសប៊ុកផងដែរដើម្បីស្វែងរកតែមិនឃើញសោះដល់ពេលជួបស្រាប់តែ ស្លាប់បាត់ទៅហើយ។
លោកបានបញ្ជាក់ថាតាមការពិនិត្យនិង កោសល្យវិច័យសពនារីរូបនេះពិតជាធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនប្រាកដ មែន។បច្ចុប្បន្នសាកសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅ ធ្វើបុណ្យតាមប្រពៃណី៕