កាន់​ម៉ូ​ទ័​រ​ដើម្បី​ស្វាន​ឆ្លង​ចរន្ត​ភ្លើង​ឆក់​ស្លាប់​ជាង​ម្នាក់​ក្នុងកា​រ៉ា​ស​ជួសជុល​រថយន្ត​

22-June-2016 | ដោយ មែន កំសត់


 ​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ស្លាប់​ក្នុង យានដ្ឋាន​ធ្វើ និង​ជួសជុល​រថយន្ត​យីហោរ​តាំង​គឹម​លាង​មុនពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​។ យានដ្ឋាន​នោះ​ស្ថិតនៅ​ផ្លូវលំ​ក្រុមទី​១​ភូមិ​ទ្រា​៤​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ​កាលពី​រសៀល ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦​។

 សមត្ថកិច្ច​បាន​ឲ្យ​ដង​ថា​សព​ជនរងគ្រោះ​មានឈ្មោះ គឹម សា​វន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត មាន​ស្រុកកំនើត ភូមិ​ស្រែអំពិល ឃុំ​ឈ្វាំង ស្រុក ពញាឮ ខេត្តកណ្ដាល ។​មុន​កើតហេតុ​ជនរងគ្រោះ បាន​កាន់​ម៉ូ​ទ័​រ​ដើម្បី​ស្វាន បាក​ឡង់សេ រថយន្ត ហើយ​ចុច​ម៉ូ​ទ័​រ​ក៏​ឆក់​តែម្តង​។ ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទោ​កាន់​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត​គ្រូពេទ្យ បានបញ្ជាក់ ប្រាប់ថា​ជនរងគ្រោះ​បាន​ស្លាប់​មុន​មកដល់​មន្ទីរពេទ្យ​។ ក្រោយ​ការពិនិត្យ​របស់​សមត្ថ​កិច្ច​លើ​សាកសព​ជនរងគ្រោះ​ពិតជា​ត្រូវ ខ្សែរ​ភ្លើង ឆក់​ពិតប្រាកដ​មែន ហើយ​ប្រគល់​សព​អោយទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​ប​ណ្យ​តាម​ប្រពៃណី​៕

ចំនួនអ្នកទស្សនា

    20566187

  • ថ្ងៃនេះ8581
  • ម្សិលមិញ14181
  • សប្តាហ៍នេះ8581
  • ខែនេះ123731
  • ឆ្នាំនេះ123731
  • សរុប20566187