រាជធានីភ្នំពេញ៖ ផ្ទះថ្មមួយខ្នងបានស្រុតចូលក្នុងទឹកស្ទើរពាក់កណ្តាល ប្រៀបដូចព្រះធរណីស្រូប កាលពីវេលាម៉ោង៤:៣៥នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ដែលគេពុំទាន់ដឹងថា នៅក្នុងផ្ទះនោះមានមនុស្សប៉ុន្មាននាក់ដែលកំពុងជួបហេតុការណ៍នេះ។ ករណីស្រុតផ្ទះចូលទឹកនេះគឺស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ផ្ទះលេខ៤៥ ភូមិ-សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ បច្ចុប្បន្នទាំងប្រជាពលរដ្ឋអ្នកជិតខាង សមត្ថកិច្ចអាជ្ញាធរកំពុងតែចុះទៅអន្តរាគមន៍ ក្រែងមានជនរងគ្រោះនៅក្នុងហេតុការណ៍ដ៏កម្រមាននេះ៕