ខេត្តព្រះវិហារ៖លោកកងសៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារកម្លាំងការិយាល័យបទល្មើស ព្រហ្មទណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីលួចជីរ បស់ក្រុមហ៊ុនចំនួន៦បេតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះឈិនជីនតំណាង របស់ក្រុមហ៊ុន។ការចាប់ខ្លួនស្ថិតនៅចំណុចភូមិឆែបកើតឃុំឆែប១ស្រុក ឆែបខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៦។
មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថាជនសង្ស័យពីរនាក់ដែលសមត្ថកិច្ច ឃាត់ខ្លួននោះមានឈ្មោះឆែម ឌី ភេទប្រុសអាយុ២១រស់នៅភូមិឆែបកើត ឃុំឆែមមួយស្រុកឆែបខេត្តព្រះវិហារនិងឈ្មោះទីសអួនភេទប្រុសអាយុ ២១ឆ្នាំ២១រស់នៅភូមិឆែបកើតឃុំឆែមមួយស្រុកឆែបខេត្តព្រះវិហារ។ ជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារកំពុង កសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕