ភ្នំពេញ ៖ រាត្រីទឹកឃ្មុំឥឡូវប្រែជាទឹកខ្មេះដូចជា គូស្នេហ៍ មួយគូ បន្ទាប់ពី ផ្តើមស្នេហ៍ អស់រយះពេល៦ខែ យ៉ាងស្អិតរមួត ដូចស្ករតាំងម៉ែ លះបង់ប្តូរផ្តាច់ ស៊ូនាំគ្នាចោលផ្ទះសម្បែង ជ្រកក្រោមដំបូលផ្ទះសំណាក់ ស្រាប់តែចុងក្រោយ បញ្ចប់ចែកផ្លូវគ្នា ត្រឹមបង្កហឹង្សា វាយតបគ្នាទៅវិញទៅមក របួសសងខាង ដោយសារលុយ២០ដុល្លាខាង ស្រីសុំទៅកក់សក់ ផ្អើលអស់ ពលរដ្ឋតាមផ្លូវនិងសមត្ថកិច្ចចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅលើសួនកុមារ ពោធិ៍ចិនតុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ៕