បាត់ដំបង៖បុរសម្នាក់បានដេកស្លាប់ ក្នុងអង្រឹងមិនដឹងពីពេលណានិងអត់មានអ្នកដឹងពីមូលហេតុឡើយ។ភាព ភ្ញាក់ផ្អើលដែលគេប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងអង្រឹងនោះ ស្ថិតនៅក្នុងភូមិបួរឃុំបួរស្រុកភ្នំព្រឹកខេត្តបាត់ដំបងកាលពីវេលា ទៀបភ្លឺថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៦។
សមត្ថកិច្ចបានឲ្យ ដឹងថាជនរងគ្រោះឈ្មោះ តាត់ វណ្ណថន អាយុ៣២ឆ្នាំ សញ្ជាតិ ខ្មែរ មានស្រុកកំណើតនៅភូមិ ខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាលបានមកស្នាក់នៅភូមិ-ឃុំខាងលើ មានមុខរបរជាកម្មករធ្វើផ្លូវ អភិវឌ្ឍន៍យោធាពីភូមិបួរ ទៅកំប្រង់ ស្រុកកំរៀង។
សមត្ថកិច្ចបានបន្តថាករណីដេកស្លាប់នេះអាច បណ្តាលមកពីគាំងបេះដូងទើបសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច្ឆ័យ លើសាកសពដើម្បីប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី៕