ព្រះសីហនុ៖គ្រោះថ្នាក់ចរាចរណ៍មួយ ដោយមានស្ត្រីម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹងបានជ្រុលទៅបុក បង្គោលស្លាកក្លោងទ្វារចូលក្លិបកម្សាន្ត“អិលវី”បណ្តាលឲ្យរងរបួស ធ្ងន់ហើយបានស្លាប់ពេលដឹកទៅសង្ក្រោះនៅមន្ទីរពេទ្យ។ហេតុការណ៍ បានកើតឡើងនៅចំណុចវិថីឯងរាជ្យកែងតុលាការចាស់ស្ថិតនៅក្នុងសង្កាត់ លេខ៤ក្រុង/ខេត្តព្រះសីហនុកាលពីយប់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៦។
សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីរងគ្រោះមានឈ្មោះសរសុខឿនអាយុ២៩ ឆ្នាំមានមុខរបរបុគ្គលិកធ្វើការនៅហាងជនបរទេសមួយបច្ចុប្បន្ន ស្នាក់នៅក្រោយក្លិបកម្សាន្តអិលវីនិងមានស្រុកកំណើតនៅភូមិព្រែក តារ័ត្នឃុំកំពង់ប្រាងស្រុកពារាំងខេត្តព្រៃវែង។ប្រភពព័ត៌មានពី ក្រុមគ្រួសារបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុស្ត្រីរងគ្រោះរួមជាមួយ និងមិត្តភក្តិបាននាំគ្នាទៅផឹកស៊ីនៅហាងបារាំងមួយកន្លែងនៅជិតតោ២ ។
ប្រភពដដែលបានបន្តថាលុះផឹកយូរៗទៅពួកគាត់ម្នាក់ៗ បានស្រវឹងស្រាហើយក៍នាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញ។ប៉ុន្តែស្ត្រី រងគ្រោះជិះម៉ូតូលឿនដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ក៍ជ្រុលទៅបុក បង្គោលស្លាកខ្លោងទ្វារចូលក្លិបកម្សាន្ត“អិលវី”បណ្តាលឲ្យដួល រងរបួសធ្ងន់បន្ទាប់មកបានស្លាប់នៅមន្ទីរពេទ្យ។
ចំណែក មិត្តភក្តិដែលជិះម៉ូតូផ្សេងគ្នានោះមិនបណ្តាលឲ្យរងប៉ះពាល់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះទេ។ក្រោយកើតហេតុមន្ត្រីប៉ូលិសចរាច រណ៍ផ្លូវគោកខេត្តព្រះសីហនុបានប្រគល់ម៉ូតូស្ត្រីរងគ្រោះជូន ក្រុមគ្រួសារសព ដើម្បីយកទៅជួសជុលនិងធ្វើបុណ្យ៕