បង្ក្រាប​ទីតាំង​ចម្លង​ឌី​ស​ខុសច្បាប់​មួយកន្លែង​រឹបអូស​បាន​ស៊ី​ឌី​ជិត​២​ពាន់​បន្ទះ​

23-June-2016 | ដោយ មែន កំសត់


​ខេត្តក្រចេះ​៖ យ៉ាងហោចណាស់​ស៊ី​ឌី​ជិត​២​ពាន់​បន្ទះ​រួមទាំង​គ្រឿង​ថតចម្លង​ផង ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​រឹបអូស នៅ​ខណៈពេលដែល​ម្ចាស់​ទីតាំង​ថតចម្លង​ឌី​ស​ខុសច្បាប់​នោះ ក៏ត្រូវ​បាន​នគរបាល​ឃាត់​និង​បញ្ជូន​ខ្លួន​ទៅកាន់ សាលាដំបូង​នៅ​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។
 
​ការចុះ​បិទ​កន្លែង​រកស៊ី​ចម្លង​ឌី​ស​ខាងលើនេះ​ធ្វើឡើង​ដោយ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក ទេព វាសនា ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ ក្រោម​ការសម្របសម្រួល​ដោយ​លោក​សោ វុទ្ធី ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តក្រចេះ ដោយ​ធ្វើឡើង​ទៅតាម​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​ផលិតកម្ម អាជីវកម្ម​សី​ឌី​ក្នុងស្រុក​មួយ​។​
 
​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ឲ្យ​ដឹងថា ជន​ជា​ម្ចាស់​ទីតាំង​ថតចម្លង ស៊ី​ឌី ខុសច្បាប់​ខាងលើនេះ ឈ្មោះ គីម ម៉ូ​វ អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ក្រចេះ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ដោយ​ម្ចាស់​អាជីវកម្ម​ដែល​រង​ការ​ចោទថា​បាន​លួច​ធ្វើ​អាជីវកម្ម​លក់​ជួល ស៊ី​ឌី និង​ធ្វើ​អាជីវកម្ម ថតចម្លង​ដោយ​ខុសច្បាប់​នេះ​មាន​រយៈពេល​រាប់សិប​ឆ្នាំ​មកហើយ​៕

ចំនួនអ្នកទស្សនា

    20565027

  • ថ្ងៃនេះ7421
  • ម្សិលមិញ14181
  • សប្តាហ៍នេះ7421
  • ខែនេះ122571
  • ឆ្នាំនេះ122571
  • សរុប20565027