ខ្មោច​បុរស​ម្នាក់ មករក​យុត្តិធម៌​ដោយ​ប្រាប់ថា ខ្លួន​ត្រូវគេ​រឹត​ក​សម្លាប់ មិនមែន​ស្លាប់​ដោយ​ខ្យល់គរ​នោះទេ​

23-June-2016 | ដោយ មែន កំសត់


​ព្រះសីហនុ​៖ រយៈពេល​២​ថ្ងៃ​បន្ទាប់ពី​បុរស​ម្នាក់​ឈ្មោះ ស៊ុ​ង វុត្ថា មាន​អាយុ​36​ឆ្នាំមាន​ប្រពន្ធ​ឈ្មោះ ឈិ​ត សូ​ផល អាយុ​30​ឆ្នាំ មុខរបរ​លក់ដូរ ដែល​តាម​ការអះអាង​ពី​ក្រុមគ្រួសារ​ថា បាន​ស្លាប់​បង់ជីវិត​ដោយសារ​ខ្យល់គ​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ក្រុម​22​ភូមិ​3​សង្កាត់​លេខ​1​ក្រុងព្រះសីហនុ ប៉ុន្តែ​ក្រោយមក ក៏​មក​សណ្ឋិត​ចូល​ម្តាយមីង​ខ្លួនឯង ដោយ​ប្រាប់ថា ខ្លួន​ត្រូវគេ​សម្លាប់​ដោយ​រឹត​ក មិនមែន​ស្លាប់​ដោយសារ​ខ្យល់គ​នោះទេ​។​

​ក្រោយ​ដឹងថា​ស្លាប់​ហើយ សាកសព​ត្រូវបាន​ញាតិមិត្ត​នាំយកទៅ​បញ្ចុះ​នៅ​ម្តុំ​វត្ត​លើ​ក្នុង​សង្កាត់​លេខ​១ រំលង​ដល់​ថ្ងៃទី​១៩ ខែមិថុនា​នេះ ស្រាប់តែ​លេចចេញ​នូវ​ដំណឹង​ដ៏​រំជើបរំជួល​ថា ជនរងគ្រោះ​មិនមែន​ស្លាប់​ដោយសារ​ខ្យល់គ​នោះទេ​គឺ​ស្លាប់​ដោយ​អំ​ពោះ​ឃាតកម្ម​ពី​មនុស្ស​មួយក្រុម​រួមគ្នា​រឹត​ក​សម្លាប់​ជាមួយ និង​ការ​បញ្ជាក់ប្រាប់​ពី​ឈ្មោះ​អ្នក​ពាក់​ព​ន្ធ័​តាម​សម្តី​ដែល​ខ្មោច​ចូលមក​នោះ​ផងដែរ ហើយ​សមត្ថកិច្ច​សុំ​រក្សា​សិទ្ធិ​មិនទាន់​បង្ហាញ​ក្នុង​ដំណឹង​នេះ​។​

​ដំណឹង​ដ៏​រំជើបរំជួល​ដែល​ផ្អើល​ដល់​អ្នកស្រុក​នៅក្បែរ​ផ្ទះ​ជនរងគ្រោះ​នេះ កើតឡើង​ក្រោយពី​ស្ត្រី​ម្នាក់​ជា​ម្តាយមីង​សាកសព​ឈ្មោះ យន់ ប៉ុក អាយុ​40​ឆ្នាំ ត្រូវបាន​ខ្មោច​បុរស​ដែល​ស្លាប់​នោះ ចូល​រូប​ដោយ​អះអាងថា​ខ្លួន (​ខ្មោច​)​មិនមែន​ស្លាប់​ដោយ​ខ្យល់គ​នោះ និង​ស្នើ​សុំអោយ​គាស់​សាកសព​ពិនិត្យឡើងវិញ​នៅ​រសៀល​ថ្ងៃនេះ​ក្រុមគ្រួសារ​សាច់ញាតិ​ខាង​បុរស​ដែល​ស្លាប់​នោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ហើយ ។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សុំអោយ​សមត្ថកិច្ច​គាស់​សាកសព​មក​ពិនិត្យឡើងវិញ​ដើម្បី​រក​ការពិត​៕

ចំនួនអ្នកទស្សនា

    20564897

  • ថ្ងៃនេះ7291
  • ម្សិលមិញ14181
  • សប្តាហ៍នេះ7291
  • ខែនេះ122441
  • ឆ្នាំនេះ122441
  • សរុប20564897