បន្ទាយមានជ័យ ៖ ក្រោយពីស្ដ្រីក្រមុំម្នាក់ ដែលមានវិបត្តិស្នេហា ដោះស្រាយមិនចេញ បានសម្រេចចិត្ត យកក្រមាចងកសម្លាប់ខ្លួនរួចមក ប្រជាពលរដ្ឋរស់នៅក្នុង ភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យមួយចំនួន ដែលមានជំនឿ រឿងខ្មោចព្រាយ មានការភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីមានការនិយាយតៗគ្នាថា ខ្មោចនាងក្រមុំ ស្រែកទ្រហ៊ោយំពេញភូមិ។
ហេតុការណ៍នេះបានកើឡើង រយះពេល ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាងក្រមុំបានចងក សម្លាប់ខ្លួន ពោលគឺអំឡុងពេលដែលមានការ រៀបចំពិធីបុណ្យសព វេលាព្រឹកទៀបភ្លឺ អ្នកនៅកំដរបុណ្យសព បានឮសំឡេងនាងក្រមុំ មកស្រែកទ្រហ៊ោយំ នៅក្នុងបន្ទប់លើផ្ទះរបស់នាង។ ពេលនោះមានការភ្ញាក់ផ្អើល ហើយប្រជាពលរដ្ឋ បានឡើងទៅមើល មិនឃើញនរណាយំនោះទេ គឺគេឃើញតែបងប្អូន សាច់ញាតិសពដេកលង់លក់ យ៉ាងស្កប់ស្កល់។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួនបានប្រាប់ថា មិនមានរឿងកើតឡើង យ៉ាងដូច្នេះទេ ហើយរឿងភ្ញាក់ផ្អើលនេះ កើតឡើងដោយសារតែ ប្រជាពលរដ្ឋមួយចំនួន នឹកគិតពដក់ជាប់ ក្នុងអារម្មណ៍ពីរឿងចងក សម្លាប់ខ្លួនរបស់នាងក្រមុំ ។ គេសង្កតឃើញសាច់ញាតិ និងឪពុកម្តាយបានរៀបចំ ធ្វើបុណ្យបញ្ជូនកុសលឲ្យនាងក្រមុំ បានទៅកាន់ភពស្ងប់សុខ ដូចនេះទំនងជាគ្មានរឿងអ្វី កើតឡើងទេ។
សូមរំលឹកថា ស្ត្រីរងគ្រោះមានឈ្មោះ អឿន លីតា ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ បានចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ នៅលើផ្ទះរបស់នាង បន្ទាប់ពីដឹងថា មិនអាចរួមរស់ជាមួយ សង្សារបណ្តូលចិត្ត ដោយសារឪពុកម្តាយ បង្ខំឲ្យភ្ជាប់ពាក្យ ជាមួយបុរសផ្សេង ជិតរៀបការចោលប្រុសស្នេហ៍។ មុនពេលកើតហេតុ នាងក្រមុំរូបនេះ មានវិបត្តិផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរ ព្រោះនាងបាន បែកបាក់ពីសង្សារ ជាទីស្រលាញ់ ដោយសារឪពុកម្តាយ បង្ខំឲ្យភ្ជាប់ពាក្យ ជាមួយបុរសផ្សេង និងជិតរៀបការចោល សង្សារបណ្តូលចិត្ត។ នៅកន្លែងកើតហេតុ គេរកឃើញលិខិតមួយច្បាប់ របស់ឈ្មោះ អឿន លីតា ដែលនាងបានសរសេរ មុនពេល ដែលនាងចងកសម្លាប់ខ្លួន។ សំបុត្រមួយច្បាប់នោះ បានសរសេថា " រវាងយើងបានត្រឹមជាសង្សារ យ៉ាងណាក៏មិនអាច លើសពីនេះដែរ ហើយជឿជាក់ចង់ជួប ចង់ថែរ ចង់នៅក្បែរ តែបានត្រឹមក្បែរក្នុងរយៈពេលខ្លី ស្រលាញ់ខ្លាំងបានត្រឹមតែជាសង្សារ សិទ្ធិរៀបការបានទៅអ្នកដទៃ ស្រលាញ់គ្នាចុងក្រោយ បានត្រឹមតែអាល័យ គ្មានថ្ងៃអូនបានធ្វើជាប្រពន្ធបងទេ" ៕