មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​ម្នាក់ ត្រូវ​សមត្ថកិច្ច​កូរ៉េខាងត្បូង​ចាប់ខ្លួន ព្រោះ​បំពាន​ផ្លូវភេទ​នារី​កូរ៉េ

23-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ឯកឧត្តម គ្រី ស៊ា​ង​ឡុង មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កូរ៉េខាងត្បូង​ឃាត់ខ្លួន និង​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត ១២,០០០​ដុល្លារ ពីបទ​បំពាន​ផ្លូវភេទ ទៅលើ​នារី​ជនជាតិ​កូរ៉េខាងត្បូង ដែលជា​អ្នកបកប្រែ​ម្នាក់ អំឡុងពេល​រូបលោក​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​បូក​៣ HRD នៅ​កូរ៉េខាងត្បូង កាលពី​ចុងខែ​ឧសភា​កន្លងទៅ​។​

​ពាក់ព័ន្ធ​ព័ត៌មាន​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម ហង់ ជូន​ណា​រ៉ុ​ន បាន​ថ្លែងប្រាប់ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ថា នៅវេលា​ម៉ោង ៣​រសៀល​ថ្ងៃនេះ​ក្រសួង​នឹង​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ឆ្លើយតប​ករណីនេះ​។ តែ​លោក​សូម​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់​។​

​ចំណែក​ឯកឧត្តម ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េខាងត្បូង បានបញ្ជាក់​ប្រាប់ នៅមុននេះ​បន្តិច​ដែរ​ថា ពិតជា​មាន​ករណី​ឃាត់ខ្លួន​ឯកឧត្តម គ្រី ស៊ា​ង​ឡុង មន្ត្រី​ក្រសួង​អប់រំ​មែន​, ប៉ុន្តែ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​។​

​យោងតាម​ការចេញផ្សាយ​របស់​ព័ត៌មាន កូរ៉េខាងត្បូង​បា​ឲ្យ​ដឹងថា លោក គ្រី ស៊ា​ង​ឡុង ត្រូវបាន​ចាប់ខ្លួន​នៅ​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃទី​២៦ ខែឧសភា ម៉ោង​នៅក្នុង​ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​។ ព័ត៌មាន​របស់​កូរ៉េ បាន​ផ្សាយ​ទៀតថា លោក គ្រី ស៊ា​ង​ឡុង បាន​ប៉ុនប៉ង​រំលោភ​ទៅលើ​នារី​ជា​អ្នកបកប្រែ​ម្នាក់ ហើយ​ត្រូវ​នារី​ស្រែកហៅ​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែម្តង​។​

​តាម​ព័ត៌មាន​ចុងក្រោយ​ឯកឧត្តម គ្រី ស៊ា​ង​ឡុង ដែលមាន​តួនាទី​ថ្នាក់​ប្រធាន​នាយកដ្ឋាន​មួយរូប ត្រូវបាន​អាជ្ញាធរ​ទីក្រុង​សេ​អ៊ូ​ល សម្រេច​ដោះលែង​បន្ទាប់ពី​ក្រសួង​អប់រំ​កម្ពុជា បាន​យល់ព្រម​បង់ប្រាក់ ១៤,១​លាន​វ៉ុ​ន ស្មើនឹង ១២,៣០០​ដុល្លារ​សហរដ្ឋអាមេរិក ទៅលើ​ការផាកពិន័យ​។ ពាក់ព័ន្ធ​និង​រឿងអាស្រូវ​មួយ​នេះ មិនទាន់​អាច​ស្វែងរក ការបំភ្លឺ​ពី​លោក គ្រី ស៊ា​ង​ឡុង ដែលជា​ប្រធាន​នាយកដ្ឋាន​មួយ នៃ​ក្រ សួង​អប់រំ​នៅឡើយ​នោះទេ​៕

ចំនួនអ្នកទស្សនា

    20565007

  • ថ្ងៃនេះ7401
  • ម្សិលមិញ14181
  • សប្តាហ៍នេះ7401
  • ខែនេះ122551
  • ឆ្នាំនេះ122551
  • សរុប20565007