រាជធានីភ្នំពេញ៖ ទីបំផុត! មុខសញ្ញាដែលចាក់សម្លាប់ស្ត្រីមន្ត្រីយោធាពាក់ស័ក្ដិ៣ម្នាក់ នៅខាងលិចផ្សារដេប៉ូនោះ បានឆ្លើយសារភាពហើយ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយជនសង្ស័យឆ្លើយថា ដោយសារតែរូបគេខឹងស្ត្រីរងគ្រោះនោះ ចេះតែស្ដោះទឹកមាត់ដាក់ខ្លួន រាល់ពេលដែលជួបមុខគ្នាម្ដងៗ ទើបក្លាយជាគំនុំ រហូតឈានដល់ចាក់សម្លាប់ស្ត្រីរងគ្រោះតែម្ដង។កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ មិថុនា ២០១៦ នេះ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បន្ទាប់ពីមានករណីចាក់សម្លាប់នារីម្នាក់ជាមន្ត្រីយោធា ស្លាប់នៅខាងលិចផ្សារដេប៉ូនោះ កម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ គឺមិននៅស្ងៀមឡើយ បានបើកការស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញាជនដៃដល់បាន បន្ទាប់ពីមើលតាមកាមេរ៉ាសុវត្ថិភាពនៅជិតកន្លែងកើតហេតុ ហើយត្រូវកំណត់ភិនភាគបាន ។
ទោះជាយ៉ាងណា ជននោះសមត្ថកិច្ចនៅមិនទាន់បង្ហើបពីអត្តសញ្ញាណនោះទេ ដោយគិតមកដល់វេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី២៣ មិថុនា ២០១៦ នេះ ជននោះ នៅមិនទាន់សារភាពដែរ ។ បើទោះបីជាគេឃើញមានស្លាកស្នាមរបួសលើដៃពេលដែលប្រតាយប្រតប់គ្នា ហើយម៉ូតូជននោះជិះ គឺដូចក្នុងកាមេរ៉ាសុវត្ថិភាព ពេលដែលមកធ្វើសកម្មភាពចាក់សម្លាប់នារីនោះ ។ មុខសញ្ញាខាងលើ គឺត្រូវគេដឹងទៀតថា មានទីលំនៅក្បែរផ្ទះរបស់នារីរងគ្រោះដែលស្លាប់នោះ ៕
សូមបញ្ជាក់ថា ជនដៃដល់ត្រូវកម្លាំងនគរបាលខណ្ឌទួលគោក បើកការស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញាចាប់ខ្លួនបាន កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីមើលតាមកាមេរ៉ាសុវត្ថិភាពនៅជិតកន្លែងកើតហេតុ។ បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចនូវមិនទាន់បង្ហាញពីអត្តសញ្ញាណនោះទេ៕