កម្លាំង​គយ​ប្រចាំខេត្ត​ត្បូងឃ្មុំ បើក​ប្រតិបត្តិ​ការឆែកឆេរ​កន្លែង​លក់​ម៉ូតូ

23-June-2016 | ដោយ មែន កំសត់

 
​ត្បូងឃ្មុំ​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦​នេះ កម្លាំង​សាខាគយ​ប្រចាំខេត្ត​ត្បូងឃ្មុំ ដឹកនាំ​ដោយ​លោក នូ ស៊ីថា ប្រធាន​សាខាគយ ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​គណៈបញ្ជាការ​ខេត្ត​ត្បូងឃ្មុំ នឹង​ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​ខេត្ត បាន​បើក​ប្រតិបត្តិ​ការឆែកឆេរ​កន្លែង​លក់​ម៉ូតូ ចំនួន​១២​កន្លែង និង​ឃ្លាំង​ស្តុក​ម៉ូតូ​ចំនួន​៥​កន្លែង ដោយបាន​រកឃើញ​ម៉ូតូ​ល្មើ​ល​ច្បាប់ អត់​ពន្ធ​ចំនួន​៥៦​គ្រឿង​។​
​បន្ទាប់ពី​ប្រតិបត្តិ​ការរកឃើញ​ម៉ូតូ​ល្មើសច្បាប់​នេះ កម្លាំង​សាខាគយ​បាន​ឃាត់​មក​យក​រក្សាទុក នៅ​សាខាគយ​ត្បូងឃ្មុំ ដើម្បី​ដោះស្រាយ​បង់ពន្ធ​តាមផ្លូវ​ច្បាប់​ជូន​រដ្ឋ​៕

ចំនួនអ្នកទស្សនា

    20566067

  • ថ្ងៃនេះ8461
  • ម្សិលមិញ14181
  • សប្តាហ៍នេះ8461
  • ខែនេះ123611
  • ឆ្នាំនេះ123611
  • សរុប20566067