សមាជិក​ក្រុមប្រឹក្សា​ស្រុក​កែវ​សីមា ខេ្ត​មណ្ឌល​គី​រីបាញ់សម្លាប់ខ្លួនឯងដោុមានបញ្ហាឈឺច្រើនពេក

23-June-2016 | ដោយ មែន កំសត់


​បាត់ដំបង​៖ លោក ម៉ី ឆេង​លី នាយប៉ុស្តិ៍​ភ្នំ​សំពៅ បាន​ប្រាប់​ភ្នាក់ងារ ថា នៅ​៩​និង ៣០​នាទី ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា​នេះ ជនរងគ្រោះ​ឈ្មោះ ឆាន់ ចាំង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​នៅ​លីវ ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​កែវ​សីមា ខេ្ត​មណ្ឌល​គី​រី មាន​ទីលំនៅ​ភូមិ​ហៃសាន ឃុំ​ជ្រៃ ស្រុក​ថ្មគោល ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ នៅ​ចំនុច​លើ​ភ្នំ​សំពៅ ផ្លូវ​ចូល​អាស្រម​គីរីរម្យ ក្នុងភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង ដោយ​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ថា ជាការ​បាញ់សម្លាប់​ខ្លួន​ឯង ដោយ​កាំភ្លើង AK​។​

​នាយប៉ុស្តិ៍​ភ្នំ​សំពៅ បាន​ឲ្យ​ដឹងថា តាម​ប្រភពពី​អ្នកជិតខាង នៅ​យប់​ថ្ងៃទី​២២ ម៉ោង​ប្រហែល​៩៖០០​នាទី ពួកគាត់​បានឮ​ស្នូរ​គ្រាប់កាំភ្លើង ចេញ​ពីលើ​ភ្នំ ទើប​ព្រឹក​ឡើង​នាំគ្នា​ដើររក ក៏​ប្រទះឃើញ​តែម្តង​។​
​ក្រោម​ការពិនិត្យ និង​ការសន្និដ្ឋាន​បឋម របស់​សមត្ថកិច្ច​បាន​បញ្ជាក់ថា ជនរងគ្រោះ​បាន​បាញ់​ខ្លួនឯង ចំនួន​៤​គ្រាប់ ត្រូវ​ត្រង់​ដើមទ្រូង ហើយ​នៅជាប់​នឹង​ខ្លួន សមត្ថកិច្ច​រកឃើញ​កាំភ្លើង AK មួយ​ដើម គ្រាប់​ក្នុង​បង់​ចំនួន​២៦​គ្រាប់ និង​រកឃើញ​សំបក​គ្រាប់​ចំនួន​ពីរ និង​កូន​លិខិត​តូច​មួយ​មាន​ខ្លឹមសារ​ថា «​សុំទោស​បងប្រុស បងស្រី​និង​ប្អូនស្រី ប្អូន​សូម​លា​អ្នក​ទាំងអស់គ្នា​ហើយ សុំ​ជាតិ​ក្រោយ កុំ​ឲ្យ​ខ្ញុំ​ឈឺ​ច្រើន​ដូចជា​តិ​នេះ​ទៀត​។ ចំពោះ​សព​ខ្ញុំ​ធ្វើបុណ្យ នៅក្នុង​វត្ត​បាន​ហើយ មិនចាំបាច់​យកទៅ​ផ្ទះ​ទេ​»​។​
​សមត្ថកិច្ច​បន្ត​រថា សព​ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ​នេះ មានឈ្មោះ ឆាន់ ចាំង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី និង​រថយន្ត​១​គ្រឿង​ផងដែរ ជនរងគ្រោះ​បាន​ជិះ​មក​ថត​ទុកចោល លើ​ខ្នងភ្នំ​មុខ​ច្រកចូល​ផ្លូវ​អាស្រម​គូ​រី​រម្យ ភ្នំ​សំពៅ​។ រថយន្ត​ម៉ាក Camry ស្វិត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២-០៩២៨​។​​បច្ចុប្បន្ន​សព​ជនរងគ្រោះ ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​រួចរាល់ ក៍​បានប្រគល់​ទៅ​ឲ្យ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ចំនួនអ្នកទស្សនា

    20564727

  • ថ្ងៃនេះ7121
  • ម្សិលមិញ14181
  • សប្តាហ៍នេះ7121
  • ខែនេះ122271
  • ឆ្នាំនេះ122271
  • សរុប20564727